មន្ត្រីជំនាញសាខា អគ្គនាយកដ្ឋានខេត្ត សឹ្ទងត្រែងចុះពិនិត្យការ ក្លែងបន្លំលក់ទំនិញ ខូចគុណភាព ចាប់បង្រ្កាបបាន ច្រើនប្រភេទជិត ៦០គីឡូក្រាម !

(ខេត្តសឹ្ទងត្រែង)៖ មន្ត្រីជំនាញការពារអ្នក ប្រើប្រាស់កិច្ចការប្រកួត ប្រជែងនិងបង្ក្រាបកា រក្លែងបន្លំ(ហៅកាត់ថា.ក .ប.ប) ប្រចាំការនៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២បានចុះពិនិត្យ និងដកហូតទំនិញខូចគុណ ភាពជាច្រើនប្រភេទសរុបមានទ ម្ងន់ប្រមាណជិត៦០ គីឡូក្រាមយកមករក្សា ទុកនិងធ្វើការដុតក ម្ទេចចោល។

លោក គឹម ប្រុស ប្រធានសាខានៃអគ្គ នាយកដ្ឋានការពារអ្នក ប្រើប្រាស់កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែង បន្លំប្រចាំនៅខេត្តស្ទឹងត្រែង បានអោយដឹងនៅក្នុងផ្សារ សាមគ្គីខេត្តសឹ្ទងត្រែងថាៈ កន្លងមកមន្ត្រីជំនាញ ផ្នែកនេះបានធ្វើការណែនាំ ជាច្រើនលើកច្រើន សាររួចមកហើយ  ដល់បងប្អូនអាជីវករ ដែលនាំចូលយក ទំនិញមកលក់ត្រូវតែចេះ មើលកាលបរិច្ឆេទប្រើប្រាស់ និងត្រូវជ្រើសរើស យកក្រុមហ៊ុនណាដែល ផលិតផលិផលមានគុណភាព មានរសជាតិឆ្ងាញ់ បរិភោគទៅមាន សុខភាពល្អ។

លោកបន្តថាចំពោះការ ដាក់តាំងលក់ចំណី អាហារលើកក្រោយៗទៀត បើរកឃើញថា មានខូចគុណ ភាពមន្ត្រីជំនាញនិង អនុវត្តផាក់ពិន័យ តាមច្បាប់សុវត្ថិភាព ចំណីអាហារ  តាមប្រកាសអន្តរ ក្រសួងលេខ៣៣៨ ស.ហ.វ ប្រ.កចុះថ្ងៃទី០៣ខែ មិថុនាឆ្នាំ២០២១ ដូចនេះ គ្រប់ទំនិញម្ចាស់ អាជីវករត្រូវចេះ ត្រួតពិនិត្យដោយខ្លួនឯង អំពីសំបកវេចខ្ចប់ ពេលដែលទទួលអីវ៉ាន់ពីគេមក  កាលបរិច្ឆេទប្រើប្រាស់  កាលបរិច្ឆេទកំណត់ ឬក៏អីវាន់តាំងលក់ របស់ណាយូរសង្ស័យ ហួសកាលបរិច្ឆេទ ប្រើប្រាស់ត្រូវដកចេញ ។

សូមបញ្ជាក់ថាសកម្មភាព ចុះត្រួតពិនិត្យចំណី អាហារនេះ ម ន្ត្រី ក.ប.បដកហូតទំនិញ ខូចគុណភាពរួម មានប្រហិតចម្រុះ ៣៣គីឡូក្រាម- ទឹកសេរ៉ូ១៣ដប-ទឹកប៉េងប៉ោះ ០៧ដប-នំកូនក្មេង០៣ គីឡូក្រាម-ប័រចំនួន១៥ប្រអប់  និងចំណីអាហារផ្សេងៗ ជាច្រើនមុខទៀត សរុបមានទម្ងន់ជិត៦០គីឡូក្រាម យកទៅរក្សា ទុកដើម្បីធ្វើការដុតកំទេច ចោលនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *