(ខេត្តស្ទឹងត្រែង)៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២មន្ទីរ ទេសចរខេត្ត បង្ហាញពីគោល នយោបាយ ជាតិអេកូទេសចរ យុទ្ធសាស្រ្តជម្រុញ ទេសចរក្នុងស្រុកក្នុង បរិបទកូវីដ១៩ ឱ្យមាន ប្រសិទ្ធភាព តាមគន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីភាព លោកជំទាវ ប៉ូច វរលក្ខណ៍ នាយកវិទ្យាស្ថាន ជាតិទេសចរណ៍ លោកជំទាវ កែវ សាវឿន អភិបាលរងខេត្ត លោកស្រី ម៉ឹង សុវណ្ណដែន ប្រធាននាយក ដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោ បាយទេសចរណ៍ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង និងមានការចូលរួម ពីសំណាក់មន្រ្តីនៃមន្ទីរ អង្គភាពដែលពាក់ព័ន្ធ ជាច្រើននាក់ទៀត លោក លោកស្រី ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន នានា ជុំវិញ ខេត្តស្ទឹងត្រែង។
លោកជំទាវ កែវ សាវឿន ឡើងមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងជាតំ បន់ទេសចរ ដែលមានសក្តានុពល លើវិស័យទេសចរ ធម្មជាតិ ដែលតាមរមណីដ្ឋាន ទេសចរភាគច្រើន បានស្ថាបនាផ្លូវចូល សម្រួលដល់ទេសចរជាតិ និងអន្តរជាតិ មានសន្តិសុខ ល្អប្រសើរ ផ្តល់ភាពកកក្តៅដល់ភ្លៀវ ចូលមកទស្សនា និងកំសាន្តសប្បាយ ក្នុងខេត្តស្ទឹងត្រែង។
លោកជំទាវ ប៉ូច វរលក្ខណ៍ នាយកវិទ្យាស្ថាន ជាតិទេសចរណ៍ មានប្រសាសន៍ថា៖ វិស័យទេសចរ ជាឆ្នឹងខ្នងមួយនៅកម្ពុជា ដែលបានកំណត់៤តំបន់ ទី១ រាជធានីភ្នំពេញ និងតំបន់នៅជុំ វិញភ្នំពេញ ទី២ ខេត្តសៀមរាប និងតំបន់ជុំវិញ ខេត្តសៀមរាប ទី៣ តំបន់ឆ្នេ សមុទ្រ ដែលមានខេត្តនៅជុំវិញ និងទី៤ តំបន់ភូមិភាគ ឥសាន្ត ដែលជាតំបន់អេកូទេសចរ ។
ហើយតំបន់គោលដៅទាំង៤នេះ គឺជាសក្កានុពល ក្នុងការស្តា និងលើកស្ទួយ វិស័យទេសចរ កម្ពុជា ក្នុងនិងក្រោយ វិបត្តិជំងឺកូវីដ១៩ ដែលត្រូវយកចិត្តទុកដាក់ ទទួលភ្ញៀវទេសចរ ដោយកំណត់ទៅលើ តំបន់មានអ្វីមកទស្សនា កន្លែងស្នាក់នៅ មានកន្លែងហូបជុក តាមរម្មណីយដ្ឋាននិមួយៗ សេវាកម្ម និងបរិស្ថានល្អ។
លោកស្រី ម៉ឹង សុវណ្ណដែន ប្រធាននាយកដ្ឋាន សិក្សាស្រាវជ្រាវ និងគោលនយោបាយ ទេសចរណ៍ បានធ្វើបទបង្ហាញ ផ្សព្វផ្សាយការអនុវត្ត គោលការណ៍ជាតិ លើវិស័យទេសចរ ប្រកបដោយ និរន្តរភាព តាមកន្លង ប្រក្រតីភាពថ្មី ដល់ម្ចាស់ផ្ទះ សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងរម្មណីយដ្ឋាននានា ក្នុងគោលបំណង កាត់បន្ថយ ផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ ១៩ លើឧស្សាហកម្ម ទេសចរកម្ពុជា ឱ្យបានអតិបរមា ទាញយកផលប្រយោជន៍ បង្កើតការងារថ្មីៗ ពីផលិតផល និងសេវាកម្ម ទេសចរមួយចំនួន ដែលមានសក្កានុពល ក្នុងដំណាក់កាលនៃ ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ប្រែក្លាយការគំរាម ពីវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ ការកែទម្រង់ក្នុងវិស័យ ទេសចរនៅកម្ពុជា ក្លាយជាគោលដៅទេសចរ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយយកមកវិញ នៅចំនួនភ្ញៀវទេសចរ អន្តរជាតិប្រមាណ៧លាន នាក់យ៉ាងយូរនៅឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុក ប្រមាណចំនួន១១លាននាក់ នៅឆ្នាំ២០២៣៕