ពិធីប្រកាសចូលកាន់មុខ តំណែងប្រធានពន្ធនា គារស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូល កាន់តំណែងជាប្រធាន ពន្ធនាគារខេត្ត ស្ទឹងត្រែង ដោយលោក ប្រាជ្ញ សុភី ត្រូវចូលកាន់តំណែង ជំនួសលោក ឈុន ដារ៉ា ដែលនឹងត្រូវផ្ទេរភារ កិច្ចពីប្រធានពន្ធនាគា រខេត្តស្ទឹងត្រែង ទៅបម្រើការនៅអគ្គ នាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ។

ពិធីប្រកាសឲ្យចូលកាន់តំណែងនេះ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តស្ទឹងត្រែង ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ប្រតិភូអមដំណើរ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ លើកឡើងពីការដឹកនាំ របស់ប្រធាន អនុប្រធាន និងមន្ត្រីពន្ធនាគារ ខេត្តកន្លងមក បានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច ការងារ ពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត រួមទាំងការលើក កម្ពស់ការអប់រំកែប្រែ  ស្តានីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបដល់ជនជាប់ ឃុំក្នងពន្ធនាគាររហូត ទទួលបាន លទ្ធផលជាបន្តបន្ទាប់។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបាន បង្ហាញពីការសោកស្តាយចំពោះ ករណីអ្នកទោសកំពុង ជាប់ឃុំបានធ្វើសកម្មភាព លួចទម្លាយជញ្ជាំងរបស់ ពន្ធនាគារខេត្តរត់គេច ខ្លួនបានមួយរយៈពេលខ្លី កន្លងទៅថ្មី២នេះ ប៉ុន្តែត្រូវស្រាវជ្រាវរក ឃើញនិងចាប់បានមកវិញ ក្រោមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់របស់ សម្តេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដែលករណីនេះត្រូវចាត់ ទុកជាមេរៀននិងបទ ពិសោធន៍ដែលប្រធាន អនុប្រធានពន្ធនាគារថ្មី ទើបចូលកាន់មុខតំណែងត្រូវ ពង្រឹងការគ្រប់គ្រងពន្ធ នាគារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានពីករណី ឆក់ល្វែងឬអសកម្មផ្សេងៗ កើតមានឡើងជាថ្មី។

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយ អង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីរបស់ខ្លួន មិនត្រូវយកតួនាទីរបស់ខ្លួន ទៅប្រើប្រាស់ប្រាស់ ចាកពីតួនាទី  និងក្រមសីលធម៍មន្ត្រី ពន្ធនាគារនោះឡើយ។

ឯកឧត្តម បន្តថាប្រធាន អនុប្រធានពន្ធនាគារ ដែលទើបនិងចូលកាន់មុខ តំណែងថ្មីត្រូវបន្តការ ងារនៅសេសសល់ពី ប្រធានអង្គភាពចាស់ ហើយត្រូវដឹកនាំអង្គភាព ឲ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែ នាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យ បានត្រឹមត្រូវតាមបទវិន័យ ក្រមសីលធម៌ និងតួនាទី ភារកិច្ចនៅក្នុង អង្គភាពដោយធ្វើការ ពិភាក្សាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែល កើតមានឡើង។

លោក ប្រាជ្ញ សុភី ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាគោរពរៀន សូត្រតាមគម្រូដឹកនាំ របស់អ្នកចាស់ ដោយខិតខំរិះរក បង្កើតគំនិតឆ្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាព ឲ្យកាន់តែរីកចម្រើន ថែមទៀត ដើម្បីសម្រេចគោល ដៅយុទ្ធសាស្ត្រ របស់អគ្គនាយក រដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រម សីលធម៌ របស់មន្ត្រីពន្ធនាគារ ចូលរួមសហការ សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សុវត្ថិភាពការអប់រំ ស្ថានីតិសម្បទាជនជាប់ឃុំ។

គួរបញ្ជាក់ផងដែរថាតាម សេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ៤៨៨.ប្រ.ក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រគល់ភារកិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ បានសម្រេចតែងតាំង លោកឧត្តមអគ្គា នុរក្សថ្នាក់លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ឱ្យកាន់មុខតំណែង ជាប្រធានពន្ធនាគារខេត្ត ស្ទឹងត្រែង និងលោកវរអគ្គានុរក្ស ថ្នាក់លេខ១ រិទ្ធិ ឌីណា ជាអនុប្រធានពន្ធនាគារ ដោយលោកឧត្តមអគ្គានុ រក្សថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង និងមន្ត្រី ពន្ធនាគារចំនួន៤រូប ផ្សេងទៀតត្រូវផ្ទេរភារកិច្ចទៅ ឱ្យទៅបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធនាគារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *