(ខេត្តស្ទឹងត្រែង)៖ ជនសង្ស័យម្នាក់ត្រូ វកម្លាំងនគរបាល ស្រុកសៀមប៉ាងចាប់ឃាត់ ខ្លួនគ្រាដែលជនសង្ស័យ បានវាយប្រពន្ធរបស់ ខ្លួនបណ្តាលអោយរង របួសធ្ងន់ដោយតែសារ តែភ្លើងប្រច័ន្ទនិងសុំលុយ ទៅទិញ ថ្នាំញៀនជក់មិនបាន។
លោកវរសេនីយ៍ឯក ជឹម អេន អធិការស្រុក សៀមប៉ាងបាន អោយដឹងថា ករណីហឹង្សានេះ បានបង្ក ឡើងនៅវេលាម៉ោង ១៧.២០ នាទីថ្ងៃទី២២កុម្ភៈ ដោយជនបង្កឈ្មោះ ម៉ាន ឡន ភេទ ប្រុសអាយុ ៣៣ ឆ្នាំ រស់នៅភូមិ កេតមឿងឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្ត ស្ទឹងត្រែងបានប្រើចបជីក វាយទៅលើប្រពន្ធ ឈ្មោះ មាន ញ៉ុត អាយុ ២៩ ឆ្នាំជនជាតិខ្មែរ បង្ករបួសស្នាមនៅលើមុខ បែកចិញ្ចើម បាក់ក្តោងច្រមុះ នឹងបែក ឆ្អឹងដៃផងដែរ។
លោកវរសេនីយ៍ឯកបន្ត ថាជនសង្ស័យជា មនុស្សញៀនថ្នាំ និងប្រច័ណ្ឌ ប្រពន្ធបន្ថែមទៀត ហើយនៅពេលដែល សុំលុយប្រពន្ធមិនបាន ទៅទិញថ្នាំញៀន ក៏បានបង្កអំពើហិង្សា បែបនេះឡើង ធ្វើឲ្យភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ ។ ហើយកម្លាំងប្រជាការ ពារនៅក្នុងភូមិ នាំគ្នាធ្វើការ អន្តរាគមន៍ជួយដល់ ជនរងគ្រោះដែលជា ប្រពន្ធនិងកូនតូច នាំយកទៅមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសង្គ្រោះ។
សូមបញ្ជាក់ថាជន សង្ស័យឈ្មោះ ម៉ានឡន ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តស្ទឹងត្រែង កសាង សំណុំរឿងបញ្ជូន ទៅតុលាការនៅថ្ងៃទី ២៣ ខែកុម្ភៈ នេះ ដើម្បី បន្តចំណាត់ការ ទៅតាមច្បាប់ ក្នុងពេលដែលជនរូបនេះ បានបង្ករបួសស្នាមទៅ លើប្រពន្ធយ៉ាងធ្ងន់ធ្ងរ។