ពិធីសម្ពោដាក់អោយ ប្រើប្រាស់អគារសិក្សា ១ខ្នង ៥បន្ទប់ ស្ថិតនៅសាលា បឋមសិក្សាអូរអណ្តូង ក្នុងស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ អគារសិក្សា ១ខ្នង ៥បន្ទប់ ស្ថិតនៅសាលាប ឋមសិក្សាអូរអណ្តូង ភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់ អោយប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួមពីលោក ឈូ ប៊ុនរឿងប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ និងមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក លី សារី អភិបាលរងខេត្ត បានកោធសរសើរ និងថ្លែងនូវអំណរគុណ ដល់អង្គការសម្រេចសុបិន  កុមារកម្ពុជាដែល បានផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ និងសមិទ្ធិផលនានា ដែលណាយថវិការសរុប ប្រមាណជាង៥៦១៩៨ដុល្លា ជូនដល់សាលាបឋម សិក្សាអូរអណ្តូង លើទឹកដីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជំនួយឧបត្ថម្ភដ៍ថ្លៃថ្លា នេះបង្ហាញអំពីទឹកចិត្ត សប្បុរសដ៍ល្អក្នុងការបរិច្ចាក ធនធានមួយ ក្នុងការផ្តល់ជា ប្រយោជន៍ដល់ សិស្សានុសិស្ស នៅក្នុងសហគមន៍ ស្របតាមទិសដៅ កំណែទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា គឺទី១.សមធម៌នៃការចូលរៀន ២.គុណភាព និងប្រសិទ្ធភាព នៃសេវាអប់រំ និងទី៣.ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅ លើវិធានការនានា ដើម្បីជម្រុញឱ្យមាតា បិតា សិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើន ក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ក្នុងការលើកកម្ពស់ គុណភាពនៃការសិក្សារ បស់សិស្សនៅគ្រប់កម្រិត។

លោកអភិបាលរង ខេត្តក៏បានបញ្ជាក់ថា៖ ការអប់រំ និងការអភិវឌ្ឍន៍ សិស្សានុសិស្ស គឺជាការវិនិយោគរយៈពេលវែង ដែលនិងផ្តល់ផល ត្រឡប់វិញកម្រិតខ្ពស់ ជាពិសេសការវិនិ យោគដើម្បីស្ថាបនាមនុស្ស ពេញលេញ ដែលជាកិច្ចការមួយ ក្នុងចំណោមកិច្ចការសំខាន់ៗ។ នាពេលបច្ចុប្បន្ននេះ ការអប់រំ សិស្សានុសិស្ស នៅកម្ពុជាមានការ រីចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះលោក លី សារី ក៏បានផ្តាំផ្ញើផងដែល ដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូលរួមថែទាំសាលា អោយបានជាប់គង់វង្សយូរអង្វែង។ ជាពិសេសត្រូវយកចិត្ត ទុកដាក់បន្តអនុវត្តឱ្យបាន ជាប្រចាំនូវវិធានការ ការពារសុខភាព សិស្សានុសិស្សតាមគោលការណ៍ ៣កុំ ៣ការពារ តាមការអប់រំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងជួយគាំទ្រវិធាន ការការពារខ្លួនពីជំងឺ កូវិដ-១៩ នៅក្នុងបរិបទនៃការរី រាលដាលនៃមេរោគ បំប្លែងថ្មីអូមីក្រុងនេះជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *