វរសេនីយ៍ឯក ឈឿង គឹមសុង បានដឹកនាំកម្លាំង នគរបាល ចុះបង្រ្កាបទីតាំង ជល់មាន់ និងឃាត់ខ្លួន  មនុស្សបានជិត ១០នាក់ និងវត្ថុតាងមួយចំនួន!!!

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍តាម ការណែនាំលោក ឧត្តមសេនីយ៍ទោ សាទ គឹមសានស្នងការ នគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ ព្រមទាំង មានការសម្របសម្រួល នីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាប ល្បែងស៊ីសងភ្នាល់ប្រជល់មាន់ ដាក់លុយមួយកន្លែង និងឃាត់ខ្លួនអ្នកញៀន ល្បែងបានចំនួន៧នាក់ កាលពីរសៀល ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២២វេលាម៉ោង ១៤និង៤០នាទីនៅ ចំណុចចំការ ក្រូចឆ្មាស្ថិតក្នុង ភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការ នគរបាលខេត្ត បាត់ដំបងបាន ប្រាប់អោយដឹងថា ក្នុងការចុះបង្ក្រាបល្បែង ស៊ីសងខាងលើកម្លាំង ជំនាញឃាត់បាន អ្នកញៀនល្បែង ចំនួន៧នាក់ភ្លាមៗ នៅនិងកន្លែងនិងដក ហូតវត្ថុងបានរួមមាន មាន់ សម្រាប់ប្រជល់ ចំនួន០២ក្បាល ជញ្ជីង សម្រាប់ថ្លឹងមាន់ជល់ ចំនួន០១ សង្វៀនសម្រាប់ ជល់មាន់ចំនួន០២ ឆ្នាំងដាំទឹកសម្រាប់ ស្អំមាន់ជល់ចំនួន០១ និងម៉ូតូមានចំនួន០២គ្រឿង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានប្រាប់អោយ ដឹងបន្តរទៀតថា ក្រោយពីឃាត់ខ្លួន អ្នកញៀន ល្បែងខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូន មកកាន់ការិយាល័យជំនាញ នៃស្នងការនគរបាល ខេត្តបាត់ដំបង ដើម្បីអនុវត្តន៍ និងចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕ ដោយលោក សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *