(ខេត្តរតនគិរី)៖ ព្រៃឈើធនធានធម្មជាតិ ដែលអភិរក្សសត្វតូច ស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរី កំពុងរងការកាប់ បំផ្លាញពីសំណាក់ ក្រុមឈ្មួញនិងវិនាស ហិនហោចបើសិនមិន មានវិធានការទប់ស្កាត់ គឺក្នុងភូមិសាស្រ្ត របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេសលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាល ខេត្តរតនគិរី និងឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តរតនគិរី មិនគួរមើលរំលង ទុកឲ្យមេឈ្មួញទុច្ចរិត ឈ្មោះ មករា និងលោក ងួន សុវណ្ណា អតីតប្រធានវីរការពារព្រំដែន លេខ.623 ជាមេខ្លោង ជាក់ស្តែងនៅពេលថ្មីៗនេះ ឈ្មួញរកស៊ីឈើខុស ច្បាប់ឈ្មោះ មករា កំពុងសម្រុកដឹងជញ្ជូនឈើ ឆ្លងដែនទៅលក់ស្រុកយួន បន្ទប់បានស្ងប់ស្ងាត់ មួយរយ:ពេល។
បច្ចុប្បន្ននេះចាប់ផ្ដើម ឡើងវិញនិងបាន ធ្វើសកម្មភាព ដោយដឹងជញ្ជូនឈើ តាមប្រភេទរថយន្ត សាំយុង គឺសារាចរណ៍ដឹង ចេញតាមទ្វារភាគី ព្រំដែនច្រកអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី គួរបញ្ចាក់ផងដែល ថាទោះបីជាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់នៅ បទបញ្ជាដោយ បង្កើតគណ:កម្មការទប់ ស្កាត់ឬបង្រ្កាប!បទល្មើស ព្រៃឈើនានាជាដើមផង នោះនិបដឹងនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា ក៍មេឈ្មួញឈ្មោះ មករា និងមេខ្លោង លោកងួន សុវណ្ណា អតីតប្រធានវរ ការពារព្រំដែនលេខ 623 នោះគឺមិនខ្លាច ញញើតរអានិងច្បាប់ សូម្បីតែបន្តិចសោះឡើយ! ពោលដោយកំពុងសម្រុក ដឹកជញ្ជូនឈើយ៉ាង គឃ្លើនថែមទៀតផង។
សូមជំរាបថាឈើទាំងនោះ គឺពួកគេដឹកចេញពី ស្រុកវើនសៃ កំពុងធ្វើសារាចរណ៍ តាមរថយន្តសាំយុងឆ្ពោះទៅស្រុកយួន ចូលទៅតាមច្រក ព្រំដែនអន្តរជាតិអូរយ៉ាដាវ ជាហូរហែតែម្តង មិនតែប៉ុណ្ណោះគឺមិនមានការត្រួត ពិនិត្យទប់ស្កាត់ពីសំណាក់ លោកវរសេនីយ៍ទោ ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ផងដែល ហេតុនេះត្រូវ បានមហាជន ដាក់ការសង្ស័យថា ឬជាការបើកភ្លើងខៀវ ពីមន្រ្តីពាក់ព័ន្ឋ ពាក់ព័ន្ធនិងការលើក ឡើងខាងលើនេះ បងប្អូនពលរដ្ឋ ជាច្រើននិងមហាជន មានការព្រួយបារម្ភយ៉ាង ខ្លាំងអំពីបញ្ហាព្រៃ ឈើកំពុងតែរងកាប់ បំផ្លាញពីសំណាក់ ក្រុមឈ្មួញ ក៍បានទទួលស្នើរាល់ កិច្ចអន្តរាគមន៍ ដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ សៅ សុខា ដែលទទួលបន្ទុកការពារ ធនធានធម្មជាតិ ក៍ដូច ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ជាពិសេសលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី និងលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី គួរតែចាត់វិធានការ បង្រ្កាប!ក្រុមឈ្មួញ ឈើទុច្ចរិត ដែលមានឈ្មោះ មករា និងលោកងួន សុវណ្ណា អ្នកជំនួញឈើនៅ ខេត្តរតនគីរីជាក់ ជាមិនខាន៕