ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសព័ត៌ មានមួយជូនប្រជា ពលរដ្ឋទូទាំងប្រទេស ថាសូមមានការប្រុង ប្រយ័ត្នចំពោះជំងឺកូវីត-១៩ ទើបនឹងបំឡែងខ្លួនថ្មី ឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំង បើកល្បែងស៊ីសងហាក់ មិនញញើតនឹងមិន គោរពតាមសរា ចរណែនាំ របស់ រាជរដ្ឋាភិបាលនឹង ក្រសួងសុខាភិបាលនោះ ឡេីយ ។
ល្បែងសុីសងភ្នាល់ជល់ មាន់តាមទូរទស្សន៍ អនឡាញ កំពុងពេញនិយមរីក ដុះដាលតាមតាម បណ្ដាភូមិ ឃុំ ស្រុក ក្នុងទឹកដីខេត្តតា កែវយ៉ាងគគ្រឹកគគ្រេង ជាច្រើនកន្លែង។
ដោយទីតាំង ល្បែងសុីសង ជល់មាន់តាម ទូរទស្សន៍អនឡាញ រួមមាន៖១.ក្នុងភូមិថ្នល់បំបែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ ២.ក្នងភូមិដើមពោធិ៍ ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ ៣.ក្នុងភូមិអង្គក្រូច ឃុំអង្គក្រូច ស្រុកបុរីជល់សា ខេត្ដតាកែវ ៤.ក្នុងភូមិរូង ឃុំខ្លាប្រជុំ ស្រុកបុរីជល់សា ខេត្ដតាកែវ ទីតាំងល្បែងសុីសង ទាំងអស់នេះអាជ្ញាធរ មានសមត្ថកិច្ចមិនទាន់ ធ្វើការបង្ក្រាបឡើយ។
ពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងសុីសង ទាំងអស់នេះមិនដែល ឃើញមានអាជ្ញាធរ ឬមន្ដ្រីជំនាញណាចុះ ធ្វើកាបង្ក្រាបឡើយ អាជ្ញាធរដែលជា ម្ចាស់ទឹកដីហាក់បី ដូចជាខ្លាចអំណាច របស់ម្ចាស់ទីតាំងទាំង អស់ហើយមើលទៅ បានជាមិនហ៊ានបង្ក្រាប ក្រុមអ្នកញៀនល្បែង ទាំងអស់នោះ ហាក់បីដូចបើកភ្លើងខៀវ បណ្ដោយឲ្យក្រុម អ្នកញៀនល្បែងមកលេង យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការញញើត និងអាជ្ញាធរ អីបន្ដិចសោះ។
ពលរដ្ឋបន្ដថា ល្បែងសុីសងទាំង អស់នេះហើយ ទើបបង្កើតឲ្យមាន ដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សា ក្នុងគ្រួសារជាដើម។
សូមរំលឹកថា កន្លងមកសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជា ឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែ បង្ក្រាបរាល់ល្បែង សុីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។
តែផ្ទុយទៅវិញទីតាំង ល្បែងសុីសងជល់មាន់ តាមអនឡាញដែលមាន ទីតាំង១.ក្នុងភូមិថ្នល់បំបែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ ២.ក្នងភូមិដើមពោធិ៍ ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ ៣.ក្នុងភូមិអង្គក្រូច ឃុំ អង្គក្រូច ស្រុកបុរីជល់សា ខេត្ដតាកែវ ៤.ក្នុងភូមិរូង ឃុំខ្លាប្រជុំ ស្រុកបុរីជល់សា ខេត្ដតាកែវ បានបើកដំណើរការ លេងយ៉ាងរំភើយទៅវិញ។
ទោះជាយ៉ាងណា ក្ដីប្រជាពលរដ្ឋ សំណូមពរដល់ អាជ្ញាធរ មាន សមត្ថកិច្ច ជាពិសេស លោកឧត្តម សេនីយ៍ទោ ស្នងការនគរបាល ខេត្តតាកែវ មេត្តាចុះត្រួតពិនិត្យ នឹងបង្ក្រាបល្បែង ស៊ីសងខាងលើនេះផងទាន ដើម្បីរក្សាការពារ សន្តិសុខនិងឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួង មហាផ្ទៃដើម្បីសេចក្តីសុខ ក្នុងការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕