(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត តំណាងឲ្យលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត រួមជាមួយសហការី បាននាំយកសម្ភារៈ និងថវិកាចូលរួមរំលែកមរណ:ទុក្ខ ដល់ក្រុមគ្រួរសារសព លោកយាយ ឌិត ប៊ិន ភេទ ស្រី អាយុ ៩០ឆ្នាំ ដែលបានទទួ ល មរណៈភាព ដោយជរាពាធ ត្រូវជាម្តាយរបស់លោក អនុសេនីយ៍ទោ យូ ពគុណ ជំនួយការ ការិយាល័យផ្គត់ផ្គង់ នៃមន្ទីរភស្តុភារ សពត្រូវបានធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន នៃសព ស្ថិតនៅ ភូមិអង្គារបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្ភារ: និងថវិកាចូលបុណ្យសពរួមមាន ថវិកា ៧៧០.០០០រៀល អង្ករ២ការ៉ុង ស្មើ ១០០គីឡូក្រាម មី៤កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងទឹកបរិសុទ្ធ ២០យួរផងដែដើម្បីឲ្យ ក្រុមគ្រួសារសពយក ទៅចាត់ចែងតាមការគួរ។
ក្នុងពិធីបុណ្យសព នោះលោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ថាដោយ សារតែក្រុមគ្រួរសារ សពលោកយាយឌិត ប៊ិន ក្រីក្រទើបអង្គភាព អាវុធហត្ថខេត្ត បន្ទាយមានជ័យ ដឹកនាំដោយលោក និងសហការីជាច្រើន នាក់ទៀតបាននាំយក ថវិកាយកទៅចូលបុណ្យសព លោកយាយ ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យសពតាមការ គួរឲ្យចប់ចុងចប់ដើម។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ បញ្ជាការកងរាជអាវុធ ហត្ថខេត្តថានេះជាតួនាទី របស់អង្គភាពអាវុធហត្ថ និងតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅសុខាអគ្គមេបញ្ជារង នៃកងយោធពលខមរភូមិន្ទ និងជាមេបញ្ជា ការ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេសលោកតែងតែ យកចិត្តទុកដាក់ជួយដល់ ពលរដ្ឋជួបប្រទះ ដូច ជាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះភ្លើងឆេះផ្ទះ ទុរគតជន មេម៉ាយរងគ្រោះ និងពលរដ្ឋរងគ្រោះ ដោយបង្ការផ្សេងៗ ទៀតពិសេសអ្នកជម្ងឺជួប ការលំបាកនៅក្នុងមូល ដ្ឋានពិសេសជនក្រីក្រ នៅតាមមូលដ្ឋានដោយ មិនប្រកាន់និន្នាការនយោ បាយណាឡើយ។
លោកបានមាន ប្រសាសន៍បន្តថា ពលរដ្ឋល្អត្រូវប្រ ព្រឹត្តិតែអំពើល្អសុចរិត និងជាសឲ្យឆ្ងាយពី គ្រឿងញៀនដូច្នេះត្រូវ បន្តកសាងអំពើល្អ ជាសឲ្យឆ្ងាយនូវអបាយ មុខគ្រប់ប្រភេទដូចជាល្បែង ស៊ីសងជាដើម។
ក្នុងនោះក្រុមគ្រួសារ សពបានលើកម្រាមដៃ ដប់សូមបួងសួងដល់ វត្ថុក្នុងលោកសូមជួយបី បាច់និងថែរក្សាដល់ ថ្នាក់ដឹកនាំមន្ត្រីកងរាជ អាវុធហត្ថខេត្តបន្ទាយ មានជ័យជាពិសេស គឺលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងមន្ត្រីក្រោមឱវាទ ទាំងអស់ដែលបានជួយ ដល់ការងារសង្គម និងការពារសន្តិសុខ ដល់ប្រជាពលរដ្ឋដោយ មិនគិតពីការនឿយ ហត់អំពីភារកិច្ចដែលថ្នាក់ លើដាក់ឲ្យ ដើម្បីប្រជាពលរដ្ឋ ក្នុងតំបន់មានសុវត្ថិភាព សូមឲ្យលោកទាំងអស់ មានសេចក្តីសុខក្នុងក្រុមគ្រួសារ និងមានសុខភាព ល្អគ្រប់ៗគ្នាផងដែរ៕