ស្លាប់ម្នាក់របួសធ្ងន់ ម្នាក់ដោយសារគ្រោះ ថ្នាក់ចរាចរ រថយន្តបុកម៉ូតូពីរគ្រឿង

(ខេត្តកំពត)៖ មនុស្សម្នាក់បានស្លាប់ យ៉ាងអណោចអធ័ម នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់  សល់តែដង្ហើមចង្រិត ដោយសារជួបហេតុ ការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូពីរគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា នៅវេលាម៉ោង ១និង៥០នាទី រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ជុំវិញករណីគ្រោះ ថ្នាក់ដ៏រន្ធត់នេះ បើតាមសាក្សីដែល ឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា មុនពេលជួបរឿងអកុសល គេឃើញជនរង គ្រោះទាំងពីរនាក់ ធ្វើដំណើរតាមម៉ូតូពីរ គ្រឿងក្នុងទិសដៅពី កើតទៅលិច ដោយជនរងគ្រោះ (អ្នកស្លាប់) ជិះម៉ូតូម៉ាកC125 ផលិតឆ្នាំ២០១៤ នៅខាងមុខ រីឯម្នាក់ទៀតដែលរង របួសធ្ងន់ជិះម៉ូតូC125 សេរីឆ្នាំ២០២០នៅខាងក្រោយ លុះមកដល់ចំណុច កើតហេតុ ក៏មានរថយន្តម៉ាក ម៉ាស្តា(Mazda) ពណ៌ស មួយគ្រឿងបានបោះ ពួយក្នុងល្បឿនលឿន ដូចព្យុះសង្ឃរា មកពី លិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ហើយរថយន្តបង្ក បានជែងរថយន្តមួយគ្រឿង ផ្សេងទៀតនៅខាងមុខ ទើបជ្រុលទៅបុករះ ម៉ូតូជនរងគ្រោះទាំងពីរគ្រឿង បណ្តាលឱ្យមានមនុស្ស ស្លាប់និងរបួសធ្ងន់ ហើយរថយន្ត បង្កបានបើកគេចឆ្ពោះ ទៅទិសខាងលិចបាត់ ស្រមោលតែម្តង។

ពាក់ព័ន្ទនឹងករណី គ្រោះថ្នាក់ចរាចរនេះ សមត្ថកិច្ចបាន បានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ ខាងលើ មានឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុង ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ដោយជនរង គ្រោះជិះម៉ូតូ ម៉ាក C125 ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1S-0032។ដោយឡែកអ្នករងរបួសធ្ងន់ ជិះម៉ូតូC125 ឆ្នាំ២០២០ មិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយ ខណៈជនរងគ្រោះត្រូវ បានគេដឹកបញ្ជូន ទៅសង្គ្រោះនៅ ឯមន្ទីរពេទ្យ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មកដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *