(ប្រទេសថៃ)៖ បុរសម្នាក់ត្រូវបាន គេប្រទះឃើញដេក ស្លាប់នៅក្នុងខ្ទមស្រែ ក្នុងសភាពអាក្រាតកាយ ល្វែងខាងក្រោម ដោយប្រដាប់ភេទ នៅជាប់ជាមួយ អវ:យវ:ភេទ របស់សត្វឆ្កែញី ១ ក្បាល ដែលដេក ងាប់ក្នុងចំណង ដែលខ្ទមស្រែមួយនេះ មានចម្ងាយពីភូមិប្រហែល ៣០០ម៉ែត្រ ត្រង់ចំណុច វាលណងយ៉ាប៉ង់ ស្ថិតក្នុងភូមិ៤ ឃុំភូលេខ ស្រុកបានផៃ ខេត្តខនកែន ប្រទេសថៃ។
សាក្សីដែលបានឃើញ ហេតុការណ៍ដំបូង និងស្គាល់ជនរង គ្រោះយ៉ាងច្បាស់ ព្រោះគេចូលចិត្ត ដើរលួចតែខោលីអូស្រីៗ ក្នុងភូមិតែប៉ុណ្ណោះ គេបាននិយាយថា នៅវេលាម៉ោង ប្រហែល៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺគាត់បានធ្វើដំណើរ ទៅស្រែដូចសព្វមួយដង ដោយបានឆ្លងកាត់ ក្បែខ្ទមស្រែរបស់ ជនរងគ្រោះ ប៉ុន្តែនៅពេលនោះ គាត់មិនបានឃើញជនរង គ្រោះនៅខាងក្រៅខ្ទមនោះទេ ហើយគាត់ក៏ បានស្រែកហៅ តែដោយសារមិនឮឆ្លើយតប ទើបគាត់ដើរចូល ទៅបើកនិងមើលទើប ភ្ញាក់ផ្អើលជាខ្លាំង ខណ:ដែលឃើញ ជនរងគ្រោះដេកស្លាប់ ទាំងស្រាតននលគោក ។
ក្រោយពីសមត្ថកិច្ច ជំនាញចុះពិនិត្យដល់ កន្លែងកើតហេតុគឺ បានបញ្ជាក់ថា ជនរងគ្រោះដេក ស្រាតល្វែងខាងក្រោម ចំណែកខាងលើ មានពាក់អាវយឺតព៌ណស ដៃខ្លី និងមានស៊ក ខោលីអូស្រីៗចំនួន៥ខោ នៅនឹង.ក ចំណែកលឹង្គគឺនៅ ជាប់ជាមួយអវ:យវ:ភេទ របស់ឆ្កែញី ព៌ណស ដែលគេបាន យកក្រណាត់ចង ជើងទាំង៤ ទៅនឹងជញ្ជាំងខ្ទម។
សមត្ថកិច្ចបានបន្តថា ក្រៅពីមនុស្សបានស្លាប់ ហើយឆ្កែក៏ងាប់ គឺនៅក្នុងនោះក៏មានតុក្កតាសិច រូបរាងប៉ុនមនុស្ស នៅក្បែជនរងគ្រោះដែរ ចំណែកនៅតាមជញ្ជាំង គឺពោរពេញដោយ រូបអាសអាភាស ដែលគេបិទ ពេញជញ្ជាំងខ្ទម។
ដោយឡែកប្អូនស្រី បង្កើតរបស់ជនរង គ្រោះបាននិយាយថា បងប្រុសរបស់នាង ជាមនុស្សមានរោគ ប្រចាំកាយ ( ខ្សោយបេះដូង ) និងធ្លាប់មានភរិយា ម្តងរួចមកហើយ រហូតមានកូនម្នាក់ ប៉ុន្តែក្រោយមក គឺគាត់បានបែកផ្លូវគ្នា រយ:ពេល ជាង៧ឆ្នាំមកហើយ ហើយក៏គាត់មិន ដែលទៅជួបគ្រូពេទ្យ ដើម្បីបើកថ្នាំងយក មកលេបបន្តទៀតដែរ ដោយគាត់សុំមក រស់នៅក្នុងខ្ទមស្រែនេះ ជាយូរមកហើយ ឯសត្វឆ្កែនោះគឺជាឆ្កែ របស់គាត់ដែលគាត់ ជាអ្នកចិញ្ចឹម និងមានអាយុ ៤ឆ្នាំមកហើយ។
បើតាមការអះអាងពី ក្រុមគ្រូពេទ្យបាន សន្និដ្ឋានថា ជនរងគ្រោះអាច ស្លាប់ដោយសារ គាំងបេះដូង នៅពេលមាន អារម្មណ៍រំភើបខ្លាំង ។ បច្ចុប្បន្នក្រុមគ្រួសារ បានសុំយកសព ទៅរៀបចំធ្វើបុណ្យ តាមប្រពៃណីហើយ ៕