(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ក្នុងសាលប្រជុំ សាលាខេត្ត បន្ទាយមានជ័យ បានបើកកិច្ចប្រជុំបង្កើត សមាគមមូលនិធិមនុស្ស ចាស់ព្រោះមនុស្សចាស់ ជាបុព្វការីជន ជាធនធានមនុស្ស ដ៏មានសារប្រយោជន៌ ព្រមទាំងផ្តល់ចំណោះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងឥតគណនា សម្រាប់មនុស្សជំនាន់ ក្រោយពេលដែល គាត់ជិតស្លាប់មនុស្ស ជំនាន់ក្រោយជួយ គាត់វិញម្តង។
លោក អោមចន្ថា ដែលទើបតែង តាំងជាប្រធានសហគមន៍ មូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យថ្មី បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនោះថា ការបង្កើតសមាគម មូលនិធិមនុស្សចាស់ នេះឡើងក្នុងគោលបំណង លើកកំពស់កិច្ចការគាំ ពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខ មាលភាពរបស់ មនុស្សវ័យចាស់ឲ្យ កាន់តែប្រសើរឡើង ព្រោះមនុស្សចាស់មាន តួនាទីដ៏សំខាន់ជា បុព្វការីជនដែល បានបង្កើតធនធាន ដ៏មានសារប្រយោជន៌ ព្រមទាំងផ្តល់ចំណោះដឹង ចំណេះធ្វើ និងបទពិសោធ យ៉ាងឥតគណនា សម្រាប់មនុស្ស ជំនាន់ក្រោយ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាការបង្កើត សមាគមមូលនិធិ មនុស្សចាស់ នេះឡើងអនុវត្តតួនាទី និងភារកិច្ច ដើម្បីលើកស្ទួយ សុខុមាលភាពរបស់ មនុស្សវ័យចាស់ព្រោះ ពេលដែលមនុស្ស ក្មេងឈានដល់វ័យចំណាស់ ហើយបើគ្មានញាត្តិ ទីពឹងមនុស្សចាស់និង រស់នៅតេលតោល ដាច់បាយដាច់ទឹក អាចស្លាប់បានយ៉ាង ងាយផងដែរ។
ក្នុងនោះលោក អុី ឡុង តំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការបង្កើតសមាគម មូលនិធិមនុស្សចាស់នេះ គេសំដៅមនុស្សចាស់ ចាប់ពីមនុស្សអាយុ៦០ឆ្នាំ ឡើងព្រោះមនុស្ស ចាស់ជារលកមុន វាអាចរុញរលកក្រោយ បានព្រោះថាមនុស្សចាស់ មានបទពិសោធន៌គ្រប់ បែបយ៉ាងដូចជា រក្សាបាននូវប្រពៃណី ទំនៀមទំលាប់ល្អ កេរមរតកសម្បត្តិ វប្បធម៌ដែលសម្បូរបែប និងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សា គង់វង្សរហូតមកដល់ សព្វថ្ងៃនេះក៏ដោយសារ មនុស្សចាស់នេះដែរ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាមរតកទាំងនេះ ហើយកើតចេញពីស្នាដៃ ពីគុណូបការះនិងការអប់រំ បង្រៀនប្រដៅប្រកប ដោយគតិបណ្ទិតនៃ បុព្វបុរសនិងចាស់ ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាមន្ត្រីរាជការ យុទ្ធជន បព្វជិក គ្រហល្ថ អ្នកអក្សរសាស្ត្រ ភាសាភិទូ សេដ្ឋកិច្ច ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បះករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។
ពាក់ព័ន្ធនិងមនុស្សចាស់ នេះដែរសព្វថ្ងៃនេះ សម្តេចតេជោហ៊ុន សែន តែងតែយកចិត្តទុក ដាក់សួសុខទុក្ខដល់ មនុស្សវ័យចាស់រួម សុខរួមទុក្ខមិនថានៅ ទីជិតទីឆ្ងាយនោះទេព្រោះ សំអាងថាមនុស្សវ័យចាស់ ទាំងអស់នេះកន្លង មកខ្លះហានពលីជីវិត ក្នុងការ ការពារទឹកដីហាន ប្តូរជីវិតសាច់ស្រស់ឈាម ស្រស់ជួនជាតិមាតុភូមិ ហើយប្រទេសមានស្ថេរភាព រហូតមកដល់សព្វ ថ្ងៃនេះក៏ដោយសារ តែមនុស្សវ័យចាស់ ទាំងអស់នេះដែរ។
លោកក៏បានធ្វើផ្តាំ ផ្ញើដល់មនុស្សវ័យចាស់ ទាំងអស់ត្រូវចេះថែរក្សា ខ្លួនជាមនុស្សល្អពលរដ្ឋ ល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិតទៀងត្រង់៕