ក្រុមការងារចល័ត ចម្រុះចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ ឃាត់សរុបបានចំនួន ៣៥គ្រឿងក្នុង នោះមាន៤ គ្រឿងឃាត់ ទុករយៈពេល១ឆ្នាំ

(ខេត្តបន្ទាយមានជ័យ)៖ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន គណៈកម្មការដឹកជញ្ជូន លើសទម្ងន់កំណត់ បានសហការជា មួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យយានយន្តដឹក ជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ឃាត់រថយន្តសរុបបានចំនួន ៣៥គ្រឿង ក្នុងនោះមាន៤ គ្រឿង ត្រូវបានឃាត់ទុក រយៈពេល១ឆ្នាំ ដោយដឹកលើសពី២០% ចន្លោះពី ២០តោន ទៅដល់ ៣៧តោន ១៥គ្រឿង ដឹកលើស ស្ថិតក្នុងកម្រិតអនុគ្រោះ ចំណែកចំនួន ១៦គ្រឿងទៀតដឹកត្រឹម ត្រូវតាមបច្ចេកទេស ដែលបានកំណត់ ស្ថិតនៅក្នុង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

លោកសុក ចាន់ ថា ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្ត បន្ទាយមានជ័យបាន ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន លើសទម្ងន់ កម្រិតកំណត់នោះ ឃាត់រថយន្តសរុបបានចំនួន ៣៥គ្រឿង ក្នុងនេះដើម្បីឲ្យម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងអស់ ត្រូវដឹកជញ្ជូនទំនិញ ឬធ្វើការណែនាំឱ្យ អ្នកបើករថយន្ត ធុនធ្ងន់ទាំងអស់ ត្រូវអនុវត្ត យ៉ាងណាឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមបទប្បញ្ញតិ្ត ដូចមានចែងក្នុងមាត្រ២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីធានា ការពារហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យ ផ្លូវថ្នល់ឱ្យបានរ៉ឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាល បច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំ ណែកកាត់ បន្ថយថវិការជាតិ ក្នុងការជួសជុល ថែទាំផ្លូវថ្នល់ផងដែរ។

លោកសុក ចាន់ ថាបានបញ្ជាក់ឲ្យដឹង បន្តទៀតថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យាន យន្តធុនធ្ងន់ និងអ្នកបើក រថយន្តធន់ធ្ងន់ ទាំងអស់ត្រូវឲ្យអ្នក ដឹកជញ្ជូនទំនិញធ្វើការ ណែនាំឲ្យអ្នកបើក រថយន្តធន់ធ្ងន់ របស់ខ្លួនអនុវត្ត ឲ្យបានត្រឹមត្រូវហើយ ម៉ឺងម៉ាត់តាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា ២៦នៃច្បាប់ ស្តីអំផ្លូវថ្នល់។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាក្នុង ករណីម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនម្ចាស់យាន យន្តធន់ធ្ងន់ និងអ្នកបើក រថយន្តធន់ធ្ងន់ ណានៅបណ្តែត បណ្តោយឲ្យអ្នកដឹក ជញ្ជូនផ្ទុកទំនិញលើស ពី២០ភាគរយ ប្រធានស្ថានីយ ជញ្ជីងអចល័ត ប្រធានក្រុម ជញ្ជីងចល័ត និងចាត់វិធានការ តាមបទប្បត្តិដូចមាន ចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលក្នុងនោះ ត្រូវមួយដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្តទុកចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំង ណាមួយសមស្រប ហើយម្ចាស់យាន្តត្រូវ ទទួលខុសត្រូវលើការ លើកដាក់ទំនិញ និងបង់ថ្លៃឈ្នួល កន្លែងទុកដាក់ថែ  ទំនិញនិងយានយន្តដោយខ្លួនឯង។

ទទួលបានសេចក្តី ណែនាំនេះយានយន្ត ដែលដឹកជញ្ជូ នទំនិញលើសទម្ងន់ អ្នកបើករថយន្តធុនធ្ងន់ និង  រថយន្តដឹកទំនិញធ្ងន់ទាំងអស់

លើសកម្រិតកំណត់ ត្រូវចូលរួមអនុវត្ត បទប្បត្តិច្បាប់ឲ្យបាន ខ្ជាប់ខ្ជួនដើម្បីធានាការពារ ហេដ្ឋារចនាស័ម្ពន្ឋផ្លូវថ្នល់ ស្ពានឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាល បច្ចេកទេសសាងសង់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *