(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ក្រុមគ្រួសារនៃ អ្នកស្លាប់ដោយ ជម្ងឺកូវីដ.១៩ ជាច្រើនរយនាក់ លោក អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ត្រូវបានអនុញ្ញាត្តិ ឲ្យក្រុមគ្រួសារសពដែល ស្លាប់ដោយជម្ងឺកូវីដ.១៩កន្លង មកចូលរួមធ្វើពិធី បង្សុគោលនៅទីក ន្លែងបូជាសព ស្ថិតនៅក្នុងភូមិ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោក អីុឡុង សមាជឹកសភា មណ្ឌលខេត្ត បន្ទាយមានជ័យ កំលាំងអង្គភាពទាំង៣ ប្រធានមន្ទីរជំវិញ ខេត្តនិងប្រជាពលរដ្ឋ ជាច្រើននាក់។
លោកអោម ចន្ថា អភិបាលរងខេត្ត បន្ទាយមានជ័យ និងជាប្រធាន អនុគណកម្មកា បូជាសពកូវីដ .១៩ បានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា អ្នកស្លាប់ដោយជម្ងឺកូវីដ.១៩ ចាប់ពីថ្ងៃកើតជម្ងឺកូវីដ.១៩ រហូតមកដល់ថ្ងៃនេះមាន អ្នកស្លាប់ដោយ ជម្ងឺកូវីដ.១៩ក្នុងខេត្ត បន្ទាយមានជ័យ មាន ចំនួន ៣៦៦នាក់ ស្រី ២០៦នាក់ ជនជាតិខ្មែរមានចំនួន ៣៥៩នាក់ ស្រី២០៣នាក់ ជនជាតិឥណ្ឌូនេសុី ៣នាក់ស្រី១នាក់ ជនជាតិថៃមាន ចំនួន៤នាក់ស្រី២នាក់ក្នុ ងនោះពលករ១០នាក់ ស្រី៨នាក់ អ្នកស្លាប់ទាំង អស់ត្រូវបានលោកអាចារ្យ ខេត្តធ្វើការបូជា រួចរាល់អស់ហើយ សព្វថ្ងៃនេះ សពអ្នកកើតជម្ងឺកូវីដ.១៩ លោកអភិបាល ខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យរៀប ចំបូជាសពទៅតាម លក្ខណៈបច្ចេកទេស នៃការណែនាំ របស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយ ធ្វើការតម្កល់ធ្វើបុណ្យ សពតាមប្រពៃណី ក្នុងនោះក៏បាននិមន្ត លោកសង្ឃធ្វើការ សូត្រមន្ត បង្សុគោលផងដែរ។
លោកអោមចន្ថា បានបញ្ជាក់ឲ្យដឹង បន្តទៀតថាខេត្ត បន្ទាយមានជ័យ មានមណ្ឌលសំរាប់ ព្យាបាលអ្នកកើតជម្ងឺ កូវីដ.១៩ ធំ៣កន្លែង ទី ១ មាន ទីតាំង ក្នុងភូមិ ខ្លា កូន ថ្មី សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ដែលជា អតីត គម្រោង រោងចក្រ មួយ មាន ផ្ទៃដី ២ ហិច តា ក្នុងនោះ ផ្ទៃ អគារ ១,២ ហិច តា ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់ និង ទី ២ នៅ គម្រោង ផ្សារ អ៊ឹង វណ្ណ ម៉ៅ ចម្ការ តា ដោក នៅ ភូមិ ចម្ការ តា ដោក ឃុំ ឬ ស្សី ក្រោក ស្រុក មង្គល បូរី ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់ ដែរ និង៣កំពុងតែ ធ្វើជិតរួចហើយ មណ្ឌលចត្តាឡីស័ក សម្រាប់ដាក់បងប្អូ នពលករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះក្រុមគ្រួសារ សពកូវីដ.១៩ ទាំងអស់គ្នាបាន សម្តែងនូវមនោ សញ្ចេតនារំជើបរំជួល ចិត្តក្រៃលែងចំពោះ លោកអ៊ុរាត្រីបានយក ចិត្តទុកដាក់ ឲ្យក្រុមការងារផ្តើម កសាងចេតិយ៍ធំ១ ដើម្បីឧទ្ទិជូន ដល់អ្នកស្លាប់ មរណៈភាពដោយ ជម្ងឺកូវីដ.១៩សម្រាប់ តម្កល់អធ្ឋិធាតុដែល មរណៈភាពដោយជម្ងឺកូវីដ.១៩ រួមគ្នា សំរាប់ឲ្យក្រុមគ្រួសារ នៃសពកើតជម្ងឺកូវីដ.១៩ មកធ្វើបុណ្យ នៅទីនេះឲ្យបានគ្រប់ៗគ្នា នៅចុងក្រោយ ក៏មានពិធីព្រះសង្ឃ ជាច្រើនអង្គធ្វើការបង្សុ គោលឧទ្ទិសជូនដល់អ្នក ស្លាប់ដោយសារ ជម្ងឺកូវីដ.១៩ ជាកិច្ចបង្ហើយបុណ្យ៕