ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ប្រុស ស្រី២នាក់ លួចលក់ថ្នាំញៀន ជាទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត ត្រូវកំលាំង ជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាន នគរបាលក្រុង ប៉ោយប៉ែត ចុះបង្រ្កាបបាន នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កំលាំង ជំនាញការិយាល័យ ប្រឆាំងគ្រឿង ញៀនបានប្រាប់ឲ្យ ដឹងថាការចុះបង្ក្រាប ជនសង្ស័យ ប្រុស ស្រី២នាក់ លួចលក់ថ្នាំញៀន ជាទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត នេះបានអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល និតិវិធីរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ។
កំលាំង ជំនាញការិយាល័យ ប្រឆាំងគ្រឿង ញៀនបានចុះ សហការជាមួយ កម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានចុះដល់បន្ទប់ លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ប្រុស១នាក់ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត វត្តុតាងដកហូតមាន ១/-ម្សៅក្រាមសថ្លា ២ ដុំ ២/ទូរស័ព្ទចំនួន១ គ្រឿង ។
ក្រោយពីការសួនាំ ជនសង្ស័យឈ្មោះ អូន ប៊ុនថេត កម្លាំងនគរបាលបាន បន្តចាប់ឃាត់ខ្លួន ជនសង្ស័យ បាន១នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្តុតាងដកហូតមាន ១/ម្សៅក្រាមសថ្លា ១ដុំ ២/ទូរស័ព្ទចំនួន ១ គ្រឿង រួមទាំងឧបករណ៍ សម្រាប់ជក់និងថង់ សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅ ឆ្លងដែនចំនួន២ ។
ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យទាំង២នាក់ ធ្វើការសួរនាំនៅ ការិយាល័យប្រឆាំង គ្រឿញៀន ដើម្បីរៀបចំ សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការាតមនិតិវិធី ៕