បន្ធូរបន្ថយ ទោសពី៣ខែដល់ ៩ខែដល់ទណ្ឌិត ចំនួន៣២នាក់ស្រី២នាក់ និងលើកលែង ទោស៣៥នាក់ ស្រី១នាក់ ក្នុងឱកាសបុណ្យ វិសាខបូជានិងបុណ្យ ចូលឆ្នាំខ្មែរ

(ខេត្តបន្ទាយមានជ័យ)៖ នៅក្នុងសាលប្រជុំ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តី ពីស្នើសុំបន្ធូរបន្ថយ ទោសពី៣ខែដល់៩ខែ ដល់ទណ្ឌិតចំនួន៣២នាក់ ស្រី២នាក់និងលើកលែង ទោស៣៥នាក់ស្រី១នាក់ ក្នុងឱកាសបុណ្យ វិសាខបូជានិងបុណ្យ ចូលឆ្នាំខ្មែរ របស់គណៈកម្មការ ខេត្តបន្ទាយមានជ័យ លេីកលែងទោស នៅព្រឹក ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២៩២២ ក្នុងកិច្ចប្រជុំនោះ ដឹកនាំដោយលោក គឹង វណ្ណៈ អភិបាលរងខេត្ត ព្រះរាជអាជ្ញា រងនៃអយ្យការ អមតុលាកាខេត្ត  លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន  ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្ត បន្ទាយមានជ័យទទួល ផែនព្រហ្មទណ្ឌនៃស្នង ការខេត្តបន្ទាយមានជ័យ រួមទាំង មន្ត្រី ជំនាញកិច្ចការតុលាការ  ពន្ធនាគារនិងមន្ត្រី ពន្ធនាគារនុរក្ស ជាច្រើននាក់ ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានអានស្ថិតីបញ្ជីឈ្មោះ និងសាវតានៃទណ្ឌិតជន ជាតិខ្មែរនិងជនបរទេស ដែលត្រូវបានអង្គភាព ពន្ធនាគារខេត្ត បន្ទាយមានជ័យស្នើ ហើយសុំការអនុម័ត ពីគណៈកម្មការ ដើម្បីលើកលែងទោស និង បញ្ជូនបន្ថយទោស បន្តសុំថ្វាយការសម្រេច ពីថ្នាក់លើ ក្នុងនោះមាន បន្ធូរបន្ថយ ទោសពី៣ខែដល់ ៩ខែដល់ទណ្ឌិតចំនួន ៣២នាក់ស្រី២នាក់និង លើកលែងទោស ៣៥នាក់ស្រី១នាក់ ក្នុងឱកាសបុណ្យ វិសាខបូជានិង បុណ្យចូលឆ្នាំខ្មែរ។

ក្នុងនោះលោកគឹង វណ្ណៈ អភិបាលរងខេត្ត បន្ទាយមានជ័យ ទទួលស្គាល់លោក ឧត្តមអគ្គនុរក្ស២  អ៊ុង  ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវ៉ាទ បានធ្វើការខិតខំប្រឹង ប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើ សកម្មភាពអនុវត្ត គុណសម្បត្តិនិងរយៈ ពេលនៃការជាប់ ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំលើកលែង ទោសនិងបន្ធូរបន្ថយទោស ។

លោកអភិបាល រងខេត្តសង្ឃឹមថា ដំណើរការនេះនឹង មិនមានអំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាព មិនប្រក្រតីឬបញ្ហា កើតឡើងឡើយពោល ធ្វើបានប្រកបដោយការ ទទួលខុសត្រូវនិង ប្រសិទ្ធិភាព ខ្ពស់ផងដែរ។

ក្នុងនោះលោកបាន ធ្វើការផ្តាំផ្ញើរដល់អ្នក ជាប់ឃុំទាំងអស់ក្រោយ ពីស្គាល់រសជាតិជាប់ គុកហើយចេញ ពីពន្ធនាគារវិញត្រូវ ចេះកែខ្លួនឲ្យក្លាយ ជាមនុស្សល្អ ពលរដ្ឋល្អទើប អាចរស់នៅក្នុងសង្គម បានស្រួល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *