(ខេត្តបន្ទាយមានជ័យ)៖ បើតាមការអះអាង របស់លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយក ព៍ត័មាននៅល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះថា ការដែលភ្លៀងខ្លាំង បណ្តាលឲ្យលិច នៅចំណុចបេនឡានចាស់ និងភូមិ៣នោះមកពី កត្តាច្រើនយ៉ាងដូចជា ក្រុមហ៊ុនដាក់លូកន្លងមក មានមុខកាត់តូច ប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិ៣ ដណ្តើមគ្នាចាក់ដីលើក ផ្ទះបិតផ្លូវទឹកហូរ ពិសេសនៅចំណុចខាង កើតបេនឡានចាស់ម្ចាស់ សំណង់ធ្វើផ្ទះ៣ជាន់នាំគ្នា ចាក់បិតមុខលូពីធំមកតូច សំរាប់យកមុខផ្ទះ ធ្វើអាជីវកម្ម។
លោកហ៊ឹលរ៉ាយ៉ា បានប្រាប់ឲ្យដឹងទៀត ថាកន្លងមករដ្ឋាបាលខេត្ត និងរដ្ឋបាលក្រុងបានសហ កាណ៍គ្នាដាក់ប្រពន្ធ លូ១ខ្សែដើម្បីរំដោះ ទឹកប្រវែង ៥១០ម៉ែត្រ នៅចំណុចរថយន្ត បេនឡានចាស់ដាក់តភ្ជាប់ ទៅកាន់អាងចម្រោះទឹក ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជៀសពេល មានភ្លៀងធំធ្លាក់មកម្តងៗ មានទឹកជន់លិចលង់ខ្លាំង លើទ្រូងផ្លូវ និងក្នុងចំណតរថយន្ត ឲ្យបានទាន់ពេលវេលា នៅពេលមានភ្លៀងធ្លាក់ធំម្តងៗ។
ជាមួយនឹងដំណោះ ស្រាយនៃការបញ្ចៀស ការស្ទះប្រព័ន្ធលូនៅបេន ឡានចាស់នាឱកាសនោះ ដែរលោកបានជំរុញ ឲ្យក្រុមជំនាញយក គ្រឿងចក្រកាយប្រឡាយ ដាក់ប្រព័ន្ធលូដែលមាន ប្រវែង៥១០ម៉ែត្រហូរ ចាក់ចូលទៅក្នុងស្ទឹង ព្រមជាមួយនឹងការស្តារ ប្រព័ន្ធលូប្រវែងជាង២០០ ម៉ែត្រ ដែលត្រូវធ្វើ មកដល់ពេលនេះខាង ក្រុមហ៊ុនធ្វើរួចរាល់អស់ហើយ។
ស្រាប់តែនៅល្ងាច ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៩នេះ មានភ្លៀង១មេធ្លាក់មក យ៉ាងធំធ្វើឲ្យ ក្រុងសិរីសោភ័ណត្រូវ បានលិចគ្រប់ច្រកល្ហកតែ លិចបានមួយភ្លេត ទឹកក៏ស្រកអស់ទៅវិញមិនដូច មុនមិនទាន់ដាក់ លូហើយលិចស្ទើរ រាប់ម៉ោងឯណោះ។
ក្នុងនោះលោកសង្ឃឹមថា ពុកម៉ែបងប្អូនប្រជា ពលរដ្ឋទាំងអស់ធ្វើការ យោគយល់ បញ្ហាលិចលង់ទឹកភ្លៀង នេះព្រោះវាមិនអាចគេច បានឡើយតែក្នុងនាម លោកជាអភិបាលក្រុង សិរីសោភ័ណនិង ខិតខំរកវិធីដើម្បី ធ្វើការបញ្ជៀសទឹកកុំ ឲ្យលិចលង់បន្តទៀតទៅថ្ងៃមុន នេះបានទៀតឡើយ។
លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋនៅ ក្នុងចំណុចទឹកលិចទាំង អស់មេត្តាឪចូលរួមសហការ និងចូលរួមថែរក្សាបរិស្ថាន សណ្តាប់សាធារណៈ ទុកដាក់សំរាមឲ្យបាន មានរៀបរាបរយ ដើម្បីក្រុង និងខេត្តឲ្យកាន់មាន សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រ សើរផងដែរ ៕