(ខេត្តបន្ទាយមានជ័យ)៖ អង្គការសម្រេចសុបិន កុមារកម្ពុជាជួយកសាង អគារសិក្សានិង គាំពារសិស្ស នៅខេត្តគោលដៅ៤ នៅកម្ពុជាក្នុងឆ្នាំៗ ចំនួនជាង១លានដុល្លា នៅតាមជនបទនេះ បើតាមប្រធានអង្គ ការឲ្យដឹងកាលពីថ្ងៃ ទី២៣ខែកុម្ភ:ឆ្នាំ២០២២ ក្នុងពីធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅអគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់នៅ សាលាបឋមសិក្សា អូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី និង១ខ្នងទៀត ស្មើនឹង៤បន្ទប់ តែតម្កល់ខ្ពស់ផុត ទឹកជំនន់នៅសាលា បឋមសិក្សាឡ ឃុំសំបួរ ស្រុកមង្គកបូរី ដែលជាអំណោយ របស់អង្គការសម្រេច សុបិនកុមារកម្ពុជានេះឯង។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ ក្នុងពិធីសម្ពោធថាក្នុង ស្រុកមង្គលបូរីមានវិទ្យាល័យ ៥ កន្លែង អនុវិទ្យាល័យ១០កន្លែង សាលាបឋមសិក្សា ៨៣កន្លែងនិងមត្តេយ្យ ដាច់ចំនួន៩កន្លែង ។
ដោយឡែក សម្រាប់ជំនួយរបស់អង្គការ សម្រេចសុបិនកុមារកម្ពុជា ដែលមានមូលដ្ឋានមូល និធីនៅសហភាពអឺរ៉ុបមួយនេះ បានជួយកសាងអគារ សិក្សាមួយចំនួន ដូចជា១/នៅសាលាបឋម សិក្សាសាយ សាម៉នឃុំចំណោម ចំនួន ១ខ្នង ២/នៅសាលាបឋម សិក្សាអូរដង្កោ សាលាបឋមសិក្សា ចម្ការចេក ឃុំរហាត់ទឹក ១ខ្នង ៣/នៅសាលាបឋម សិក្សាតាអិន ឃុំស្រះរាំង ១ខ្នង៣/ នៅសាលាបឋម សិក្សាព្រៃចង្លារ សាលាបឋម សិក្សាអូរអណ្តូង ឃុំបន្ទាយនាង ២អគារ និងនៅសាលាបឋម សិក្សាឡឃុំសំបួរ នេះ១អគារ ។ ក្រៅពីនោះ អង្គការក៏ជួយលើការ បំពាក់សង្ហារឹម សម្ភារ:សិក្សានិងបង្រៀន ការបណ្តុះបណ្តាលសិស្ស អាហារឧបត្ថម្ភ អាហារូបករណ៍ផងដែរ។
ក្នុងនោះ លោកឃ្លោក យ៉ែម ប្រធានអង្គការសម្រេច សុបិនកុមារកម្ពុជា ប្រចាំកម្ពុជា បានមានប្រសាសន៍ ថាអង្គការមានប្រភព មូលនិធិគនៅបណ្តា ប្រទេសនៃទ្វីបអឺរ៉ូបមួយនេះ ត្រូវបានបង្កើត ឡើងនៅឆ្នាំ២០០៣ ដែលមានការិយាល័យ កណ្តាលនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយបើកការិយាល័យ នៅខេត្តសៀមរាប ប្រចាំកម្ពុជានិង ប្រតិបត្តិការនៅឆ្នាំ ២០១១ ។១០ឆ្នាំកន្លងមកនេះ អង្គការបានជួយក សាងអគារសិក្សារ ចំនួន១៦៤ខ្នងមកហើយ ដែលមាននៅខេត្ត គោលដៅចំនួន៤ គឺខែត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យនិង បាត់ដំបង ។
និយាយរួម១០ឆ្នាំមកនេះ មូលនិធីដែលអង្គការ អង្គាសបានយកមកចូល រួមចំណែកជាមួយក្រសួង អប់រំ យុវជននិងកីឡា អាជ្ញាធរកម្ពុជាដែលរួមមាន សាងសង់អគារសិក្សា បំពាក់សង្ហារឹម ជួយសម្ភារ:សិក្សានិងបង្រៀន ការបណ្តុះបណ្តាលសិស្ស អាហារឧបត្ថម្ភ អាហារូបករណ៍ ជាដើម ដែលគិតជាទឹកប្រាក់ជាង១៣លានដុល្លា ឬជាង១លានដុល្លាក្នុង១ឆ្នាំៗ ។
លោកឃ្លោក យ៉ែម បានបន្តថាជំនួយ របស់អង្គការដែលផ្តល់ ជូនទៅហើយ លែងជារបស់អង្គការ ទៀតហើយ តែវាជារបស់បង ប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ គណ:គ្រប់គ្រងសាលា សិស្សានុសិស្សក្នុងសហគមន៍ហើយ ។
ក្រោយពីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយ អាណាព្យាបាលសិស្ស និងសិស្សត្រូវពួតដៃគ្នា ថែរក្សាអាគារសិក្សា នេះឲ្បានគង់វង់និង យូរអង្វេងពិសេសក្មួយៗ សិស្សានុសិស្សត្រូវ ខិតខំរៀនសូត្រឲ្យ ក្លាយជាអ្នកចេះ ដឹងសម្រាប់អនាគតអ្នក គ្រួសារសហគមន៍ និងប្រទេសរបស់អ្នក ផងដែរ។
ក្នុងនោះ លោកលី សារី និងលោកគឹង វណ្ណ: អភិបាលរងខេត្ត បន្ទាយមានជ័យ លោកឈួន ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត អាណាព្យាបាលសិស្ស ប្រជាពលរដ្ឋរាប់រយ ពាន់នាក់បានថ្លែង អំណរគុណនិងសាទរ ជាមួយសមិទ្ធផលនេះ និងបានធ្វើការ កោតសរសើរ និងថ្លែងនូវអំណរគុណ ដល់អង្គការសម្រេច សុបិនកុមារកម្ពុជាដែល បានផ្តល់អគារសិក្សា២ខ្នង ៩បន្ទប់ និងសមិទ្ធិផលថ្មីនានា ដែលចំណាយ ថវិការសរុបជាង១២ម៉ឺន ដុល្លាដល់សាលាបឋម សិក្សាអូរអណ្តូងឃុំបន្ទាយ នាងនិងនៅសាលា បឋមសិក្សាឡ ឃុំសំបួរពេលនេះ ។
ជំនួយឧបត្ថម្ភសប្បុរសជន តាមរយ:អង្គការ សម្រេចសុបិកុមារកម្ពុជា ពិតជាមានសារៈសំខាន់ ណាស់នូវសេចក្តីត្រូវការ របស់សហគមនន៍និង សិស្សានុសិស្សនិងក៏ស្រប តាមទិសដៅកំណែ ទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
១/សមធម៌នៃការចូលរៀន ទី២/គុណភាព និងប្រសិទ្ធភាព នៃសេវាអប់រំ និង ទី/៣ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅ លើវិធានការនានា ដើម្បីជម្រុញឱ្យមាតា បិតា សិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើន ក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ក្នុងការលើក កម្ពស់គុណភាពនៃការ សិក្សារបស់សិស្ស នៅគ្រប់កម្រិតទៀតផង ៕