ជនជាតិថៃប្រុស ស្រី២នាក់លួច លាក់ទុកថ្នាំញៀនក្នុង បន្ទប់ទុកលក់បន្ត ជាទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត ត្រូវបាននគរបាល ការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀនបង្រ្កាប….

(ខេត្តបន្ទាយមានជ័យ)៖ ថ្នាំញៀនជាច្រើន ប្រភេទត្រូវ ជនជាតិថៃ ប្រុស ស្រី២នាក់ លួចលាក់ទុកក្នុងបន្ទប់ ទុកលក់បន្តជា ទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានកំលាំង នគរបាលការិយាល័យ ជំនាញ ប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួន ជនសង្ស័យជា ជនជាតិថៃប្រុស ស្រីចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចក្នុងបន្ទប់ ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

មន្ត្រីជំនាញបាន ប្រាប់អ្នយកព័ត៍មាន ឲ្យដឹងថាការបង្រ្កាប ជនជាតិថៃប្រុស ស្រីចំនួន២នាក់ដែល លក់ថ្នាំញៀននេះបាន អនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានឲ្យ កម្លាំងនគរបាល ការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការ ដ្ឋាននគរបាល ក្រុងប៉ោយប៉ែត និងមានការសម្រប សម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ  ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ  បានចុះប្រតិបត្តិការ ស្រាជ្រាវ ដល់ទីតាំងដែល ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មាន ឲ្យដល់បន្ទប់បាន ឃាត់ខ្លួនជនសង្ស័យ រក្សាទុកថ្នាំញៀនជា ច្រើនប្រភេទទុក សម្រាប់លក់ដូរយ៉ាង សកម្មនៅក្នុងក្រុង ប៉ោយប៉ែតជា ជនជាតិថៃចំនួន ២នាក់១/ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ ឆ្នាំជនជាតិ ថៃ ២/ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំជនជាតិថៃ កំលាំងជំនាញបាន ធ្វើការដកហូតវត្ថុតាង រួមមាន ១/ដបកែឆ្នៃសម្រាប់ ជក់ថ្នាំញៀនចំនួន៥ ,២/ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ   សរុបចំនួន២៩២០ គ្រាប់,៣/ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ ,៤/សំបកថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន, ៥/កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន២គ្រឿង ,ដែកកេះមួយចំនួន។

មន្ត្រីជំនាញបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាល ជំនាញកំពុង សាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធ បន្ថែមទៀតនិងរៀប ចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការ ទៅតាមនិតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *