(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យនិងបក្ខពួក ចំនួន៥នាក់ត្រូវសមត្ថកិច្ច ចំរុះឃាត់ខ្លួនក្នុង ករណីដីធ្លី តាមដីកាបង្គាប់ របស់ចៅក្រមស៊ើប សួររឿងដីធ្លីនៅ ចំណុចដី៦៧១ បឹងជង្រុក នៅព្រឹក ថ្ងៃទី២០ខែ កុម្ភ:ឆ្នាំ២០២២ ។
តាមការឲ្យដឹងរបស់ សមត្ថកិច្ចចម្រុះ កងរាជអាវុធហត្ថ នគរបាលនិងយោធា បានប្រាប់ឲ្យដឹងថាក្រោយ ពីទទួកបាន ដីកាបង្គាប់របស់ ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបន្ទាយ មានជ័យ រួចមកបានចុះ ឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ ឌុច ណាវីន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទជាប់ចោទជន សង្ស័យថាញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ ឌុច ណាវីន ភេទស្រីពេល សាកសួរួចមកលុះ វេលាម៉ោង២១និង៤៩នាទីយប់ សមត្តកិច្ច ចម្រុះបានធ្វើការឃាត់ ខ្លួនជនសង្ស័យបាន ចំនួន២នាក់បន្ថែមទៀត ១/ឈ្មោះ មាស សយ ភេទ ប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនិង ២/ឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បន្ទាប់មកទៀតបាន បន្តធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ទៀតមាន ឈ្មោះ ឈុត ឈួត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឈ្មោះ កែវ យ៉យ ភេទប្រុស អាយុ៧១ រស់នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ ។
សមត្ថកិច្ចចំរុះ បានឲ្យដឹងបន្តថា កន្លងមកក្រុមការងារ ខុទ្ទកាល័យសម្តេច តេជោនិងក្រុមការ ងារចម្រុះខេត្តបន្ទាយ មានជ័យបានចុះ បំពេញការងារសម្រប សម្រួលដោះស្រាយទំ នាស់ដីធ្លីរ៉ាំរ៉ៃនៅ ចំណុច៦៧១ បឹងជង្រុកភូមិទួល ប្រាសាទក្នុងវិ វាទដីធ្លីនៅចំណុចបឹង៧៥ ភូមិអូរអំពិលឃុំ ទួលពង្រស្រុកម៉ាឡៃ បានធ្លាប់ណែនាំ ដល់ពលរដ្ឋនិង អ្នកនៅពី ក្រោយ ខ្នងទាំងឡាយណាពាក់ ព័ន្ធនិងដីធ្លីខាង លើត្រូវដកខ្លួនថយ ពីបទល្មើសចាស់ ថ្មីឬជាក់ស្តែង នៅក្នុងករណី វិវាទដីធ្លីនេះ។
សមត្ថកិច្ចចំរុះបានឲ្យ ដឹងបន្តថាភាគច្រើន លើសលុបបានបញ្ឈប់ សកម្មភាព ហើយមេខ្លោង ឬមេក្រុម៥-៦ក្រុមនៃករណី ចំណុច៦៧១ បឹងជង្រុកបានងាក មកសហការពេញបន្ទុក។
ក្នុងនោះលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោបាន ទទួលស្គាល់ពួកគាត់ទាំង នោះទៅជាចាស់ ព្រឹទ្ធាចារ្យទៅ វិញហើយដែរ។ ប៉ុន្តែនៅមានបុគ្គលខ្លះ មិនព្រមបោះបង់ បទប្រព្រឹត្ត ក៏ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ហើយកំពុងស្ថិត ក្នុងការឃុំខ្លួន បណ្តោះអាសន្ន ក្នុងនោះក្រុមការងារ ក៏បានណែនាំឲ្យ បងប្អូនឈប់សាង កំហុសថ្មីបន្ថែមទៀត ចំណែកកំហុសចាស់ កន្លងមកត្រូវបាន លើកលែងហើយ តែបើនៅបន្តសាង កំហុសថ្មី គឺខាងច្បាប់ ចាត់ការមិនឲ្យរំខាន ដល់ការអភិវឌ្ឍន៍ របស់រដ្ឋនោះឡើយ។
សមត្ថកិច្ចចំរុះបាន បញ្ជាក់ឲ្យដឹងបន្ត ថាករណីជនសង្ស័យ ៥នាក់ខាងលើ គឺទាក់ទិននឹងការ ប្រមូលផ្តុំ លើកគ្នាតវ៉ា ញុះញង់ហ្វូងមនុស្ស ឲ្យរំលោភដីធ្លីនៅ ចំណុចដីបឹង៧៥ អុងម៉ុង ដែលស្ថិតក្នុង ស្មារតីនៃសេចក្ដីជូន ដំណឹងលេខ១៥៥៣ ស.ជ.ណចុះ ថ្ងៃទី២៤ធ្នូ ឆ្នាំ ២០១២ ដែលសម្រេចប្រគល់ ដីចំណុចបឹង៧៥នេះ ជូនក្រុមហ៊ុនលី អ៊ុតនី ដែលបានទិញ ស្របច្បាប់ចំនួន ២២៨ហិកតា និងប្រគល់ជូនអតីត យោធិន៦៧២-៦៧៣ ចំនួន១០១ហិកតា។
ករណីសម្តេចនាយក រដ្ឋមន្ត្រីមានចំណារ ដោយចាត់ឲ្យ អាជ្ញាធរ ជាតិដោះស្រាយទំនាស់ ដីធ្លីចុះទៅពិនិត្យ និងដោះស្រាយទំនាស់ ។ ជាលទ្ធផលរាជរដ្ឋាភិបាល តាមរយ: អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី នៃទីស្តីកាេគណ: រដ្ឋមន្ត្រីក៏ចេញជាសេចក្តី ជូនដំណឹងខាងលើ៕