ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត១ថ្ងៃ មានរថយន្តដឹកទំនិញ ថៃចូលមកកម្ពុជាយ៉ាង តិចជាង២០០គ្រឿង

(ខេត្តបន្ទាយមានជ័យ)៖ បើតាមការអះអាងរបស់ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃៗមានរថយន្ត ដឹកទំនិញថៃចូលមក កម្ពុជាយ៉ាងតិចក៏ ជាង២០០គ្រឿង ដែរក្នុងរថយន្ត មានទំនិញហូបចុក គ្រឿងសំណង់ និងរថយន្តថ្មីរបស់ ក្រុមហ៊ុនដែលនាំចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅច្រកអន្តរ ជាតិប៉ោយប៉ែត។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា រថយន្តដឹកទំនិញ ដែលចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតនោះ នគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតតម្រូវឲ្យ ឡាន១គ្រឿងមានគ្នាតែ២នាក់ មានអ្នកបើកបរ១នាក់ និងព្រូ១នាក់ ពេលបើកមក ដល់ចំណុចព្រំដែន តម្រូវឱ្យក្រុមគ្រូពេទ្យ ធ្វើចត្តាឡីស័ក ធ្វើតេស្តរកកូវីដ១៩ហើយ ទើបអនុញ្ញាតឱ្យបើក រថយន្តចូល ដើម្បីការពារ កូវីដ១៩ មិនឲ្យរីករាលដាល ក្នុងសហគមន៍នោះឡើយ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានបញ្ជាក់ថា ច្រកអន្តរជាតិប៉ោយប៉ែត មានទំនិញថៃដែល នាំចូលច្រើនតែទំនិញ កម្ពុជាចូលទៅប្រទេសថៃ វិញមានភាគតិចណាស់ ហើយនៅពេលរថយន្ត ដឹកទំនិញថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាល អន្តរប្រវេសន៍ប្រចាំ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត សហការជាមួយ កម្លាំងយោធា និងកម្លាំងកងរាជ អាវុធហត្ថ បានពិនិត្យគ្រប់ រថយន្តដែល ចូលមកកម្ពុជា ដើម្បីត្រួតពិនិត្យរក ខ្លាចមានលួចលាក់នាំ ចូលពលករដោយ ខុសច្បាប់និង ទប់ស្កាត់កូវីដ១៩ផងដែរ។

លោកបានបញ្ជាក់ថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញបើក ពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ខ្លោងទ្វារ និងអគារដ្ឋ បាលមាត់ច្រកទ្វារ អន្តរជាតិប៉ោយ ប៉ែតនោះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *