លោកទេស រដ្ឋមន្រ្តី លី ធុជ  បានអញ្ជើញ ប្រកាស ខេត្ត កែប  ជា ខេត្តទី១អស់ មីន

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ  ឆ្នាំ ២០២២ លោកទេស រដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន   បាន អញ្ជើញ ប្រកាស ខេត្ត កែប  ជា ខេត្តទី១ អស់ មីន ហើយ បាន បញ្ជាក់ថា  កម្ពុជា  គ្រោង នឹង ប្រកាស រាជធានី ខេត្ត ចំនួន  ០៧ ទៀត  អស់ មីន  ជាបន្ត បន្ទាប់ ក្នុង ឆ្នាំ ២០២២ រួមមាន   ខេត្ត ព្រៃវែង ខេត្ត កណ្តាល  ភ្នំពេញ ខេត្ត កំពង់ ចាម  ខេត្ត ព្រះសីហនុ  ខេត្ត រតនគិរី   និង ខេត្ត តាកែវ  ការ ថ្លែង  បែប នេះ  ក្នុង នាម   សម្តេចអគ្គ មហា សេនា បតីតេ ជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី  នៃ ព្រះរា ជា ណា ចក្រ កម្ពុជា និង ជា ប្រធាន អាជ្ញា  ធរ   មីន  ក្នុង ពិធី អប អរ សាទរការ ប្រកាស ខេត្ត កែប ជា ខេត្ត ទី១អស់ មីន   ។

ពិធី នេះ  បាន ប្រព្រឹត្តិទៅ នៅ មុខ សាលា ខេត្ត កែប  ដោយ មាន ការ ចូលរួម ពីតំណាង   ក្រសួង  ស្ថាប័ន  លោក  សោម  ពិសិដ្ឋ អភិបាល នៃ គណៈអភិបាល ខេត្ត កែប លោក  សំ  សារីន  ប្រធានក្រុម ប្រឹក្សា ខេត្ត   តំណាង ដៃគូ អភិវឌ្ឍន៍ អង្គ ទូត  តំណាង ស្ថានទូត ប្រចាំ នៅ កម្ពុជា  ប្រតិបត្តិករ  បោសសម្អាត មីនជាតិ  អន្តរជាតិ  វិស័យ ឯកជន   មន្រ្តី រាជ ការ ជុំ វិញ ខេត្ត និង ប្រជា ពលរដ្ឋខេត្តកែប ។

ក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ  លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែប  ជាតំបន់សមរភូមិ ដែលមានការប្រយុទ្ធ គ្នាយ៉ាងខ្លាំងរវាងកង ទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ជា ពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយ ក្នុងចំណោមតំបន់ ក្តៅទាំងឡាយនៃ ប្រទេសកម្ពុជា។

ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបាន បន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះជាច្រើន បណ្តាលឲ្យមានអ្នក គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម គិតត្រឹមឆ្នាំ២០២១ ចំនួន ២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ និងក្រុងកែប មាន២៣នាក់ (មាន៩២% រងគ្រោះដោយសារមីន)។

លោកអភិបាលខេត្តកែប បានមានប្រសាសន៍ទៀតថា “ទោះបីជាខេត្តកែប ជាខេត្តទី១អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែ បន្តឧបត្ថម្ភគាំទ្រជួយដល់ ខេត្តកែបលើវិស័យនេះ ជាបន្តទៀត ដើម្បីដោះស្រាយ នូវបញ្ហាសំណល់ ជាតិផ្ទុះពីសង្រ្គាម”។

ក្នុងឱកាសនោះ លោក ទេស រដ្ឋមន្រ្តី លី ធុជ បាន ថ្លែងអំណរ យ៉ាង  ជ្រាល ជ្រៅជូនចំពោះ រដ្ឋបាល ខេត្ត  កែប  និង អាជ្ញាធរ គ្រប់ លំដាប់  ថ្នាក់  ដែល បាន ផ្តល់នូវ កិច្ច សហការ យ៉ាង ល្អ ប្រសើរ ក្នុង ការ រៀបចំ  ព្រឹត្តិការណ៍ដ៏ មាន សារៈសំខាន់  នេះ ព្រមទាំង បាន វាយ តម្លៃ ខ្ពស់ ចំពោះ វត្តមាន  ពី គ្រប់ ភាគី ពាក់ ព័ន្ធទាំង អស់ ដែល បាន  ចូលរួមអប អរ សាទរ ចំពោះ  សមិទ្ធផលសម្រេច បាន  ជា ប្រវត្តិសាស្រ្ត ជាមួយ នឹង រាជរដ្ឋាភិបាល  កម្ពុជា ក្នុង ការងារ  បោសសម្អាត មីនដែល យើង បាន ដឹង ឲ្យ អស់ ពី ខេត្ត កែប   ។

អាជ្ញាធរមីន ដែល ជា សេនា ធិការ ឲ្យ រាជ រដ្ឋាភិបាល   បាន ទទួល នូវ ការ អនុញ្ញាត  ពីសម្តេច តេជោនាយក រដ្ឋមន្រ្តី  សម្រេច ជ្រើស រើស យក ខេត្ត កែប   ធ្វើការ បោសសម្អាត  និង រៀប ចំ ប្រកាស   ជា   ខេត្ត អស់ មីនដំ បូង គេ  បង្អស់  ក្រោម ការ ចូលរួម ឧប ត្ថម្ភ គាំទ្រ ហិរញ្ញវត្ថុ  ប្រទេស ន័រវេស្ស និង  ប្រទេស ហុង គ្រី ដោយ    ជ្រើសរើ ស យក  មជ្ឈមណ្ឌល សកម្មភាព កំចាត់ មីន កម្ពុជា  (CMAC) ជា អ្នក បោសសម្អាត ។

ក្នុង  នាម ប្រជា ជន ខេត្ត កែប  ក៏ ដូច ជា ប្រជាជន កម្ពុជា ទូទាំង ប្រទេស  លោក ទេស រដ្ឋមន្រ្តី  លី ធុជ  បាន សម្តែង នូវ កា រដឹង គុណ  និង កត្តញ្ញូតាធម៌ ជូន ចំពោះ សម្តេច  តេជោ នាយក រដ្ឋមន្ត្រី ដែល បានដឹកនាំ  បញ្ចប់ សង្រ្គាម ដ៏ រ៉ាំរ៉ៃ រាប់ ទសវត្ស រ៍   និង ទទួល  បាន សុខ  សន្តិភាពពេញ លេញ ទូទាំង ប្រទេស   ក្រោម នយោបាយ ឈ្នះ ឈ្នះ នៅ ចុង ឆ្នាំ ១៩៩៨  ព្រមទាំ ង បាន  អនុញ្ញាត ឲ្យ រាជរដ្ឋាភិបាល  កម្ពុជា មាន លទ្ធភាព គ្រប់ គ្រាន់ ដោះ ស្រាយ  ការ គម្រាម  កំហែង ដោយ សារ មីន  និង យុទ្ធភ័ណ្ឌមិន ទាន់ ផ្ទុះ  ទាំង នោះ ប្រកប ដោយ ប្រសិទ្ធភាព និង គ្មាន ការ ភ័យ ខ្លាច   ហើយក្នុង នាម រាជ រដ្ឋាភិបាល កម្ពុជា    លោក ទេស រដ្ឋមន្រ្តី ក៏បាន  ថ្លែង អំណរ គុណ ចំពោះ   រាជរដ្ឋា ភិបាល និង ប្រជាជន នៃ  ប្រទេស ន័រវេស្ស  រដ្ឋាភិបាលនិង ប្រជា ជន  នៃ ប្រទេស ហុងគ្រី  និង មជ្ឈមណ្ឌលជាតិ ស៊ីម៉ាក់   ដែល បានផ្តល់ ការ គាំទ្រ ផ្នែក ហិរញ្ញវត្ថុ និង បច្ចេកទេស  ដើម្បី បញ្ចប់ វត្តមាន គ្រាប់  មីននៅក្នុងខេត្តកែបទាំងមូល។

លោក ទេស រដ្ឋមន្រ្តី បានថ្លែង ទៀតថា  កម្ពុជា  បាន កំណត់ នូវ វិសាលភាព និងទំហំផល ប៉ះពាល់ យ៉ាង ច្បាស់ ដោយ សារគ្រាប់  មីន  និង យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះទូទាំងប្រទេស គិត ត្រឹម ឆ្នាំ ២០២១ កម្ពុជា នៅ សល់ ផ្ទៃដី មាន មីន និង យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ សរុប ចំនួន ២០១៧ គីឡូម៉ែត្រ ក្រឡា  ក្នុង នោះ ផ្ទៃដី មាន មីន  ៧៨៨ គីឡូ ម៉ែត្រ ក្រឡា  ដែល កម្ពុជា  ត្រូវ បោសសម្អាត ឲ្យ អស់ ត្រឹម ឆ្នាំ ២០២៥ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *