ខេត្ត​បន្ទាយមានជ័យ រក​ឃើញ​​​អ្នក​ឆ្លង​កូ​វីដ បំប្លែង​ថ្មី​(អូ​មី​ក្រុង) ​លើពលករ​១៤នាក់មក​ ពី​​ថៃ​

(ខេត្ត​បន្ទាយមានជ័យ)៖​ ខេត្ត​បន្ទាយមានជ័យ​មាន​អ្ន ក​ឆ្លង​កូ​វីដ.១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង ​​ចំនួន២១៦ករណី​  ទៅលើ​ពលករ​មក ​ពី​ប្រទេស​ថៃ​ចំនួន១៤១នាក់ នេះគិតត្រឹមថ្ងៃ ទី​២៧ ខែកុម្ភៈ ឆ្នាំ២០២២​ ។

លោក​វេ​ជ្ចៈ​បណ្ឌិ​ត រឿន សុធី អនុ​ប្រធាន​មន្ទី​ សុខាភិបាល​ខេត្ត ​បន្ទាយមានជ័យ​ បាន​ឱ្យដឹង​ថា​ ខេត្ត​បន្ទាយ​មាន​ជ័យ ​មាន​អ្នក​ឆ្លង​កូ​វីដ ​ប្រភេទ​បំប្លែង​ថ្មី​ «អូ​មី​ក្រុង» ​មាន​ចំនួន២១៦នាក់​ (ស្រី១១៥នាក់​) ។ ក្នុង​នោះ ​មាន​ពលករ​ខ្មែរ​​​ត្រឡប់ ​ពី​ប្រទេស​ថៃ​មាន ​ចំនួន១៤១នាក់ (​ស្រី៨៤នាក់) ឆ្លង​ក្នុង​សហគមន៍​ មាន​ចំនួន៧៥នាក់ (​ស្រី៣១នាក់) ។

លោក​វរ​សេនីយ៍​ទោ ម៉ាន់ ធី អធិការ រង​នគរបាល​ស្រុក ​អូរជ្រៅ​បាន​ប្រាប់​ថា​ នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ក្រុមការងារ​ទទួល​ ពលករ​ត្រឡប់​ពី ​ប្រទេស​ថៃ ​ចូល​តាម​ច្រក ​អូរបីជាន់​ស្រុក ​អូរជ្រៅ ​មាន​ចំនួន១៤៧នាក់​ (ស្រី​៧១នាក់​) កុមារ២៤នាក់ (​ស្រី១១នាក់​) អ្នក​វិជ្ជមាន​កូ​វីដ.១៩ ចំនួន៤នាក់ (​ស្រី១នាក់​ កុមារ១នាក់) ហើយ​ពលករ​ដែល ​បាន​ចាក់​វ៉ាក់សាំង ​ដូ​សទី២ និង​ដូ​សទី៣ មាន​ចំនួន១១៨នាក់​  (ស្រី៥៩នាក់​) ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *