(ខេត្តបន្ទាយមានជ័យ)៖ យុវជន១ក្រុមបានដាក់ ឈ្មោះក្រុមខ្លួនថា អាការ៉ែមកី ជើងខ្លាំងប្រចាំភូមិដើរ អុកឡុកក្នុងភូមិ ស្ទើររាល់ថ្ងៃក្នុងនោះ ប៉ុនប៉ងមនុស្ស ឃាតទៀតត្រូវ ត្រូវកម្លាំងការិយាល័យ ព្រហ្មទណ្ឌ បញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណឃាត់ ខ្លួនបាន២នាក់ នៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចផ្លូវចូល វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ១ឈ្មោះ ហេង ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ និង២មាន ឈ្មោះតាំង គីមឡេង ភេទប្រុស អាយុ១៦ឆ្នាំ និងបក្សពួកចំនួន ៤នាក់ទៀតដែលមាន ឈ្មោះ ថា ក្រុមអាការ៉ែមកី ហើយក្រុមនេះតែងតែ បង្កអសន្តិសុខយ៉ាង សកម្មក្នុងក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថានៅ ពេលកើតហេុនោះជន សង្ស័យបានចេញធ្វើ សកម្មភាពជិ:ម៉ូតូ ចំនួន២គ្រឿងមាន ទាំងកាន់កាំបិត១ដើម ជិះមកដល់ចំណុច ផ្លូវចូលវិទ្យាល័យអូរអំបិល ស្រាប់តែចុះពីលើក ម៉ូតូដេញកាប់ទៅលើ ជនរងគ្រោះឈ្មោះ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួស ដៃខាងស្ដាំយ៉ាងធ្ងន់់ធ្ងរ និងបក្សពួកម្នាក់ ទៀតឈ្មោះ ឌៀប ពៅហេង ភេទប្រុស អាយុ១៧ឆ្នាំផងដែរ ពេលកើតហេតុហើយ ជនរងគ្រោះបានដាក់ពាក្យ ប្តឹងចូលកងរាជ អាវុធហត្ថក្រុង ក្រោយពីទទួលបាន ពាក្យបណ្ដឹងពីជនរង គ្រោះហើយលោកបាន ដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់់ ការឃាត់ខ្លួនបានជន សង្ស័យចំនួន២នាក់ ខាងលើនៅកន្លែង ផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំ បិត១ដើម ចំណែកបក្សពួក៤នាក់ ទៀតបានរត់គេចខ្លួនអស់។
ចម្លើយរបស់ជន សង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន៦នាក់ ជិ:ម៉ូតូ២គ្រឿងហើយបាន ធ្វើកម្មភាពកាប់ទៅ លើក្រុមជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ពិតប្រាកដមែនដោយ សារជនរងគ្រោះ ឌឺដាក់ក្រុមខ្លួនកន្លងមក។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់នេះ ដោយមានការ អនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តផងដែរ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនីតិ វិធីច្បាប់ហើយនៅព្រឹក ទី២៧ ខែកុម្ភ: ឆ្នាំ២០២២នេះចំណែក បក្សពួកជនសង្ស័យ ចំនួន០៤នាក់ទៀត កម្លាំង កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕