បទល្មើសដឹកជញ្ជូន ឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងអាណាធិបតេយ្យ……!!

(ខេត្តព្រះវិហារ) ៖ បទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ នៅក្នុងតំបន់ព្រៃ ព្រះរកា និងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចៀសមិនផុតពី សេចក្តីវិនាសនោះទេ។

ដោយហេតុថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែផល្លា និងឈ្មួញច្រើននាក់ ទៀតនៅតែអាចធ្វើ សកម្មភាពដឹក ជញ្ជូនចេញពី ខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។

មានការរិះគន់ចំៗថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើស ព្រៃឈើជាប្រភព ចំណូលរបស់ខ្លួន ទើបឈ្មួញឈ្មោះ ចែផល្លា និងឈ្មួញច្រើន នាក់ទៀតអាចដឹកជញ្ជូន ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ដោយគ្មានញញើត អ្វីទាំងអស់។

ប្រភពស្និទ្ធ នឹងឈ្មួញឈ្មោះ ចែផល្លា បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញម្នាក់ នេះនៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើពី ខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកទាំង ថ្ងៃទាំងយប់ព្រោះគ្មាន សមត្ថកិច្ចណាចាត់វិធាន ការទប់ស្កាត់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញឈ្មោះ ចែផល្លា អាចដឹកជញ្ជូនឈើឆ្លង កាត់ផ្លូវជាតិលេខ៦២  ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងរលូនគឺមានការ បើកដៃពីសំណាក់លោក ស៊ុំ ស៊ីវត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាល ព្រៃឈើរវៀង ដែលល្បីល្បាញ ខាងពុករលួយ។

ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ សម្ងំទទួលផលប្រយោជន៍ យ៉ាងសុខស្រួល មិនខ្វល់ពីការរិះគន់អ្វីឡើយ។

ប្រភពសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះឈ្មួញឈ្មោះ ចែផល្លា ដឹកជញ្ជូនឈើពី ខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ព្រោះមន្រ្តីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាល តាមស្នាក់ការ តាមប៉ុស្តិ៍ត្រួតពិនិត្យតាម បណ្តោយផ្លូវជាតិលេខ៦២ មិនចាត់វិធាន ការបង្ក្រាបឡើយ។

ជាក់ស្តែងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងលោក សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ សុទ្ធតែរក្សារភាពស្ងៀម ស្ងាត់រៀងៗខ្លួន។ ដូច្នេះហើយទើបឈ្មួញឈ្មោះ ចែផល្លា អាចធ្វើសកម្មភាព ដឹកជញ្ជូនឈើ ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ​ តាមអំពើចិត្តមិន ដែលប្រឈមនឹង ការបង្ក្រាបឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *