(ខេត្តកែប)៖ ខេត្តកែបនៃព្រះ រាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ ទីក្រុងស្អាតនិរន្តរភាព បរិស្ថានអាស៊ាន ដោយពិធីប្រគល់ ពានរង្វាន់នេះប្រព្រឹត្ត ទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រី បរិស្ថានអាស៊ាន ដែលខេត្តកែប ទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជាទី ក្រុងនិរន្តរភាព បរិស្ថានអាស៊ាន លើកទី៤ ឆ្នាំ២០២១ លើសូចនាករ ” ខ្យល់ស្អាត”។
ដោយសារការរីករាល ដាលនៃជំងឺកូវីដ-១៩ ពិសេសវីរុស បំប្លែងខ្លួនថ្មី អូមីក្រុង ការអញ្ជើញ ទទួលពានរង្វាន់ទី ក្រុងនិរន្តរភាព បរិស្ថានអាស៊ាន និងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ ត្រូវបានធ្វើឡើង តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ដោយមាន តំណាងទទួលផ្ទាល់ពី ឯកឧត្តម ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស ឥណ្ឌូនេស៊ី ប្រកបដោយក្តីមោទ នភាពក្រៃលែង។
ដើម្បីឱ្យសក្តិសម និងកិត្តិយសដែលខេត្តកែប ទទួលបានជ័យលាភីនេះ នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំង ប្រជាពលរដ្ឋ ក្រុមយុវជន និងសិស្សានុសិស្ស ជាច្រើនរយនាក់បានមកជួបជុំគ្នា ដង្ហែរក្បួនព្យុហយាត្រា អបអរសាទរ តាមដងផ្លូវសំខាន់ៗ ចាប់ពីសួនច្បារមុខ សាលាខេត្តកែប កាត់តាមដងផ្លូវ ៣៣A និង ៣៣ កាត់តាមទី ប្រជុំជនផ្សារកែប ផ្សារដំណាក់ចង្អើរ ផ្សារសេះស និងផ្សាក្តាម ឈ្ពោះមកមុខសាលាខេត្តវិញ។
ក្នុងពិធីជួបជុំគ្នា លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានគូសបញ្ជាក់ថា វិញ្ញាបត្រនេះ បញ្ជាក់អំពីកិច្ចខិត ខំប្រឹងប្រែងរួមគ្នា របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ វិស័យ ឯកជនទាំងអស់ លើការសម្អាត អនាម័យបរិស្ថាន ការរៀបចំ ទុកដាក់ សំរាមបានត្រឹមត្រូវ ទើបធ្វើឱ្យយើង នៅតែរក្សាបាននូវជ័យ លាភីដ៏មានកិត្តិយសនេះ។
លោកបន្ថែមថា កន្លងមកខេត្តកែប ទទួលបានពានរង្វា់ ជាច្រើនដូចជា៖ ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង លើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ , ពានរង្វាន់ទីក្រុងនិរន្ត ភាពបរិស្ថានអាស៊ាន នៅប្រទេស ព្រុយណេ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើ សូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត , ពានរង្វាន់ទីក្រុង ទេសចរស្អាតអាស៊ាន នៅទីក្រុង ឈាងមៃ ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ,ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង លើកទី២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ , វិញ្ញាបនបត្រទីក្រុង ឈានមុខអាស៊ាន លើគោលដៅ អភិវឌ្ឍប្រកប ដោយចិរភាព ត្រូវទទួលនៅ ឆ្នាំ២០២០ នៅប្រទេសជប៉ុន តែត្រូវពន្យាពេល ដោយសាវិបត្តិជំងឺកូវីដ-១៩ -និងពានរង្វាន់ចលនា ប្រឡងប្រណាំង ឆ្នេរខ្សាច់កំសានស្អាត របស់ក្រសួងទេសចរណ៍។ ចំពោះថ្ងៃនេះយើងទទួលបាន វិញ្ញាបនបត្រ និរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ ” ខ្យល់ស្អាត ” ។
លោកអភិបាលខេត្ត បន្ថែមថា បណ្តាជ័យលាភីធំៗ ដែលខេត្តកែប ទទួលបានផ្ទួនៗគ្នានេះ គឺមកពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមយ៉ាង សកម្មពីបណ្តា មន្ទីរអង្គភាព មន្ត្រីរាជការ និងបងប្អូន ប្រជាពលរដ្ឋ រួមគា្នក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ ទីក្រុងរបស់ខេត្តកែប ចេញជាលទ្ធផល ផ្លែផ្កា ដូចពេលនេះ ។
ជាក់ស្តែង សោភណភាព ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត មានការរីកចម្រេីនគួរ អោយកត់សំគាល់ ព្រៃឈើ សំណង់ អាគាររដ្ឋ ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន សេវាម្ហូបអាហារ ឆ្នេរសមុទ្រ បណ្ដាកោះ និងទីតាំងល្អ ទាំងអស់នេះសុតសឹងជា ផ្នែកមួយជំរុញឱ្យខេត្ត ទទួលបានជ័យ ជម្នះក្នុងការប្រឡង ប្រណាំដណ្តើម បានជ័យលាភីជា បន្តបន្ទាប់៕