(ខេត្តកែប)៖ ផ្លូវប្របមាត់សមុទ្រ នៃខេត្តកែប ដែលមានប្រវែង ១២៧៥០ម៉ែត្រ ត្រូវបានធ្វើពិធី ក្រុងពាលី បើកកសរដ្ឋានសាងសង់ អ៊ុតកៅស៊ូអេស៊ី(AC) កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ក្រោមអធិបតីភាព លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការ អញ្ជើញចូលរួម ពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពល រដ្ឋជាច្រើនរយនាក់។
បើតាមរបាយការណ៍ របស់លោក ម៉ម ទូច ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូនខេត្តបាន ឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង ១២គីឡូម៉ែត្រ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋា រចនាសម្ព័ន្ធទេសចរណ៍ ខេត្តកែប សម្រាប់កំណើន ប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ផ្លូវនេះតភ្ជាប់ពីចំណុច កំពង់ផែទេសចរណ៍ កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវ ជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា ដោយសារស្ថានភាព ភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា៤ផ្នែក គឺផ្នែកដំបូងចាប់ចំណុច ផែកោះទន្សាយ K0+00 ដល់ K1+200ម ប្រវែង១២០០ម៉ែត ទទឹង៩ម៉ែត្រ គន្លងជិះកង់ទទឹង ២ម៉ែត្រផ្នែកខាងស្តាំ ,ផ្នែកសំខាន់ចាប់ពី K1+200ម ដល់K9+500ម ប្រវែង៨៣០០ម៉ែត្រ ទទឹង១៥ម៉ែត្រ គន្លងជិះកង់ ២.៥ម៉ែត្រផ្នែកខាងស្តាំ ,ផ្នែកទី៣ តភ្ជាប់ពីផ្លូវ លេខ១៣៣២ ពីK9+669ម ដល់ K11+620ម ប្រវែង ១០៩៩ម៉ែត្រ ទទឹង៩ម៉ែត្រ ចញ្ចើមផ្លូវ១.៥ម៉ែត្រសងខាង និងផ្នែកទី៤ ចាប់ពី K9+669ម ដល់ K10+00 ទទឹង ១៥ម៉ែត្រ ផ្នែកស្តាំ ២.៥ម៉ែត្រ សម្រាប់ជិះកង់ និងផ្នែកឆ្វេង ១.៥ម៉ែត្រសម្រាប់ថ្មើរជើង។
ដោយឡែកសម្រាប់ សំណង់សិល្បៈការ្យ រួមមាន ធ្វើលូប្រអប់១៣កន្លែប លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្ម ទប់ដីប្រវែប១២០០ម៉ែត្រ បំពាក់បង្គោលភ្លើងLED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ ។
មានប្រសាសន៍ស្វាគមន៍ នៅក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ចាក់ថា ថ្វីត្បិតយើងកំពុង រួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក៏ដោយ តែវាមិនមែន ជាឧបសគ្គក្នុង ដំណើរការអភិវឌ្ឍឡើយ ដោយសាកត្តា សន្តិភាពពេញបរិបូណ៍ និងគោលនយោបាយ ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជ រដ្ឋភិបាល ខេត្តកែប នៅតែបន្តអនុវត្តនូវ គម្រោងអភិវឌ្ឍនានា ជាប់ជាប្រចាំ ។
លោកអភិបាលខេត្តបន្តថា បច្ចុប្បន្នរដ្ឋបាល ខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរ ជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការ កសាងឆ្នេរកំសាន្ត សាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង ។
ដោយឡែកសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ជំហានទី២ ដែលខេត្តកែប ទទួលបានមាន បីគម្រោង គឺ៖ ទី១-គម្រោងសាងសង់ ទីលានកប់សម្រាម ក្នុងនោះមានការ កសាងហេដ្ឋារចនា សម្ព័ន្ធមួយ ផ្លូវបេតុប្រវែង ៣.៥គឺឡូម៉ែត្រ , ទី២- គម្រោងសាងសង់ផ្លូវ ប្របមាត់សមុទ្រ ប្រវែងជាង ១២គីឡូម៉ែត្រ, និងទី៣-គម្រោងសាងសង់ ផែទេសចរណ៍នៅ កោះទន្សាយ ដែលគ្រោងនិង បញ្ចប់នៅឆ្នាំ ២០២៣ខាងមុខ។
លោកអភិបាលខេត្ត ជឿជាក់ថា ផ្លូវACនេះ និងបានជាប្រយោជន៍ ឆ្លើយតប និងតម្រូវការ របស់ប្រជាពលរដ្ឋ និងជាសសៃ ឈាមតភ្ជាប់ តំបន់ទេសចរណ៍ ធម្មជាតិដ៏មានសក្តា នុពលនៃឆ្នេរអង្កោល ទាក់ទាញបាន ភ្ញៀវទេសចរណ៍ កាន់តែច្រេីនឡើង ជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ រកប្រាក់ចំណូល ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋមាន ភាពប្រសើរឡើង រួមចំណែកកាត់ បន្ថយភាពក្រីក្រ ឆ្លើយតបយុទ្ធ សាស្ររបស់រាជ រដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គម្រោងហេដ្ឋារ ចនាសម្ព័ន្ធទេស ចរណ៍ជំហានទី២ បានគូបញ្ជាក់ថា ផ្លូវនេះនិងបានជាសមិទ្ធ ផលថ្មីបន្ថែមទៀត សម្រាប់ខេត្តកែប ក្នុងការបំពេញសម្ប ទាទេសចរណ៍ ពិសេសនិងប្រែក្លាយ តំបន់ទេសចរណ៍ ឆ្នេរអង្កោលនេះឱ្យកាន់តែ មានសោភណភាព ងាយស្រួសដល់ការ ធ្វើដំណើររបស់ភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ មកកាន់តំបន់នេះ។
លោកអនុរដ្ឋខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ ដោយចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង ហើយបានជំរុញឱ្យ មានការអភិវឌ្ឍ តំបន់ទេសចរណ៍ជាអាទិ៍ បានចំណាយជាង ៣០០លានដុល្លារ ក្នុងការរៀប ចំក្រុងព្រះស៊ីហនុ ១៥០លានដុល្លារ រៀបចំក្រុងសៀមរាប ហើយខេត្តកែបក៏កំពុង ធ្វើការកែលំអរតំ បន់ទេសចរណ៍ជាច្រើន កន្លែងផងដែរ ដែលនេះគឺជាចក្ខុ វិស័យច្បាស់លាស់ ក្នុងការត្រៀមទទួល ភ្ញៀវទេសចរណ៍ទូទាំងពិភពលោក បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង។
លោកអនុរដ្ឋលេខាធិការ បញ្ជាក់ថា ផ្លូវប្របមាត់សមុទ្រ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ នេះ គ្រោងចំណាយថវិការសរុប ១០លាន ៥០០ពាន់ដុល្លារអាមេរិក សាងសង់រយៈពេល២២ខែ ដែលគ្រោងនិងបញ្ចប់នៅ ខែតុលា ឆ្នាំ២០២៣៕