សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ ២០២២ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពិធីសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំ២០២១ និងលើកទិស ដៅបន្ត ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានធ្វើការពិនិត្យ និងធ្វើការវាយតម្លៃ នូវសមិទ្ធិផល ការងារដែល បានអនុវត្តកន្លង មកនៅព្រឹក ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២២នៅក្នុងសាល ប្រជុំខេត្តដោយ មានការចូលរួម លោក ខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកអៀរាត្រី អង្គភាពទាំង៣ មាន អាវុធហត្ថ ស្នងការ និងយោធា រដ្ឋបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោកអ៊ុំរាត្រីបានមាន ប្រសាសន៍ក្នុង សន្និបាតថា របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ បន្ទាប់ពីអាក់ខាន ការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាត កាលពីជាង២ឆ្នាំកន្លង ទៅដោយសារការ ឆ្លងរាតត្បាតដ៏សា ហាវនៃជំងឺកូវីដ.១៩ រយៈពេលជាង២ឆ្នាំ កន្លងទៅនេះ ខេត្តបន្ទាយមានជ័យ បានឆ្លងកាត់នូវបញ្ហា ប្រឈមដ៏ស្មុគ ស្មាញដោយសារ ជំងឺកូវីដ.១៩ បានបង្កឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាព សាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាដើម។

លោកបានមានប្រសាសន៍ ឲ្យដឹងបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាប្រ ឈមខាងលើនេះ សម្ដេចតេជោហ៊ុនសែន បាន ធ្វើការខ្លះខ្នែង រកវ៉ាក់សាំងមកចាក់ ជូនប្រជាពលរដ្ឋដើម្បី បង្កើតភាពសាំក្នុងសហគមន៍ ដោយសារការគិតគូរ របស់សម្ដេចតេជោ ហ៊ុន សែន បានបង្កលក្ខណៈសម្បត្តិ ល្អដល់ប្រទេសជាតិ អាចបើកដំណើរការ ឡើងវិញនៅសកម្មភាព សេដ្ឋកិច្ច សង្គម លើគ្រប់វិស័យ ហើយស្ថាប័នសាធារណៈ គ្រប់ថ្នាក់ក៏បានធ្វើ សកម្មភាពពេញលេញ ទៅតាមគន្លងប្រក្រតី ធ្វើឲ្យប្រជាពលរដ្ឋយើង ទាំងអស់គ្នាបានជួប ជុំគ្នាដោយផ្ទាល់នាពេលនេះ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាឆ្នាំ២០២១ កន្លងទៅនេះ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បានខិតខំពុះពាររែក ពន់ការងារនានា ជាច្រើនប្រកបដោយ មានការទទួលខុសត្រូវខ្ពស់ និងការថែរក្សា សន្តិសុខសណ្ដាប់ ធ្នាប់សង្គម ការចូលរួមអនុវត្ត ដោយផ្ទាល់នៅ វិធានការនានា របស់រដ្ឋាភិបាល ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងគ្រោះធម្មជាតិនានា ការខិតខំ ប្រឹងប្រែងនេះបាន ធ្វើឲ្យបទល្មើស ព្រហ្មទណ្ឌគ្រប់ ប្រភេទមានការថយ ចុះគួរឲ្យកត់សម្គាល់ ទន្ទឹមនឹង នេះត្រូវបានចាត់ចែង អនុវត្តជាប្រចាំទោះ បីជាត្រូវរំខានខ្លះដោយ សារការឆ្លងរាលដាល នៃជំងឺកូវីដ១៩  យ៉ាងណាក្តី ដូចជាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់សកម្មភាព ប្រឆាំងជួញដូរមនុស្ស និងផ្លូវភេទ ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗ ទៀតប្រសិទ្ធភាព ការងារគ្រប់គ្រងបុគ្គល សំដៅឆ្លើយតបទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ការ អភិវឌ្ឍន៍លើ គ្រប់វិស័យនានាផងដែរ។

ក្នុងកិច្ចប្រជុំ លោកខេង ស៊ុំ បានមានប្រសាសន៍ ថាកន្លងមក រដ្ឋបាលខេត្តបាន បំពេញនូវតួនាទីក្នុងការ ផ្តល់សេវាជូនប្រជាពល រដ្ឋប្រកបដោយការយក ចិត្តទុកដាក់អស់ពី កំលាំងកាយចិត្ត ទាំងស្មារតី ទាំងធនធាន មនុស្សសម្រេចបាន នូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជាការ រកចំណូលជូនជាតិ លើសផែនការ លើវិស័យ ឧស្សាហកម្ម អ្នកវិនិយោគក្នុង និងក្រៅប្រទេសពង្រីក ទំហំបរិមាណរកសុី ក៏ដូចជាបង្កើនកម្លាំង ពលកម្មការងារ ប្រមូលពន្ធដារ ពន្ធគយឲ្យគ្រប់និង លើសផែនការ ជម្រុញកែលម្អទី ប្រជុំជនខេត្ត វិស័យអាទិភាពទាំង៤ មនុស្ស ផ្លូវ ភ្លើង ទឹក បន្តលើកកម្ពស់ សុខុមាលភាព អនាម័យជូនប្រជា ពលរដ្ឋនិងការប្រើប្រាស់ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពដែល ស្ថិតនៅកៀកជិត ប្រជាពលរដ្ឋ លើកកម្ពស់សន្តិ សុខសុវត្ថិភាពសង្គម ជូនសារធាណ:ជន ប្រជាជន បង្កើនការទប់ស្កាត់ បង្ក្រាបបទល្មើសឧក្រិដ្ឋកម្ម បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងហឹង្សាសារក្នុងគ្រូសារ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ត្រៀមបញ្ជៀសនិង ឆ្លើយតបគ្រោះ ធម្មជាតិជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *