(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះ៣ខ្នង១ខ្នងថ្មក្រោម ឈើលើ នៅផ្សារតូច ក្រុងសិរីសោភ័ណ ឆេះខ្ទេចអស់២ខ្ន ងទៀតឆេះអស់៥០% ក្នុងនោះកម្លាំងចំរុះ បានបាញ់ទឹកពន្លត់ទាន់ ពេលមិនបង្កឆេះរាល ដាលដល់ផ្ទះ នៅជិតផ្សេងៗទៀត ផ្ទះនេះឆេះនៅ វេលាម៉ោងម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថាមុន ពេលកើតហេតុ នោះផ្ទុះសេខ្សែភ្លើង ចេញពីផ្ទះម្ចាស់ផ្ទះ មានឈ្មោះ ឌិត រ៉ាម៉ា ចាន្រ្តា ភេទប្រុសអាយុ៦៧ និង ប្រពន្ធ ឈ្មោះ គឹម ហឿត ភេទ ស្រី អាយុ ៦៤ឆ្នាំ ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ នៅផ្សារតូច ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឆេះយ៉ាងសន្ធោ សន្ធៅ ស្របពេលនោះ លោក ហុឹល រ៉ាយ៉ា គណៈបញ្ជាការឯកភាព ក្រុងសេរីសោភ័ណ បានដឹកនាំកំលាំងអធិការ ក្រុងដឹកនាំដោយ វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកង រាជអាវុធហត្ថ ក្រុងសេរីសោភ័ណ កម្លាំងផ្នែកសឹករង ក្រុងសិរីសោភ័ណ ក្នុងនោះមានរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានពួតដៃគ្នាបាញ់ ទឹកយ៉ាងសស្រាក់សស្រាំ កន្លះម៉ោងក្រោយមក ភ្លើងទើបរលត់ជា ស្ថាពរក្នុងនោះផ្ទះ២ខ្នង ទៀតត្រូវឆេះអស់ ពាក់កណ្តាល ១/មានឈ្មោះ ឌិតរ៉ាម៉ា ចាន្រ្តា ភេទប្រុសអាយុ៦៧ និង ប្រពន្ធ ឈ្មោះ គឹម ហឿត ភេទ ស្រី អាយុ ៦៤ឆ្នាំ បណ្ដាលខូចខាត ទ្រព្យសម្បត្តិអស់ ទាំងស្រុងក្នុងនោះមាន កង់១គ្រឿង ទូទឹកក១គ្រឿង និង សម្ភារះមួយចំនួនទៀត ២/ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អឿម នាទ ភេទស្រី អាយុ ៥៧ខូចខាតទ្រព្យ សម្បត្តិប្រហែល៥០% ប្រាក់១លាន និង សម្ភារះមួយចំនួន ៣/ផ្ទះទំហំ៤ម៉ត្រx៥ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ចេក ម៉ាច ភេទ ស្រី ៧៨ ឆ្នាំខូចខាតទ្រព្យសម្បត្តិ ផ្ទះមួយចំហៀង និងសម្ភារះមួយចំនួន ។
ក្នុងការពន្លត់នោះចំណាយ រថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿងបាញ់ពន្លត់ រយះពេល ជាងកន្លះម៉ោងទើប ភ្លើងរលតអស់់ទាំងស្រុង៕