នេះជារឿង១ស្មានមិន ដល់ពូនាំក្មួយ២នាក់ ទៅបោកខោអាវ ដល់ស្រះទឹកជិៈម៉ូតូ មកទិញលៀសនិង ចាក់សាំងត្រឡប់ ទៅវិញឃើញក្មួយ លង់ទឹកស្រះ ស្លាប់ទាំង២នាក់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុស២នាក់ជា បងប្អូនជីដូនមួយនិង គ្នាស្លាប់បាត់បង់ ជីវិតទាំង២នាក់ នៅក្នុងទឹកស្រះពេល ដែលពូនាំក្មួយទាំង ២នាក់ទៅបោកខោអាវ ដល់ស្រះទឹកជិៈ ម៉ូតូមកទិញលៀសនិង ចាក់សាំងពេលត្រឡប់ ទៅវិញឃើញក្មួយ លង់ទឹកស្រះស្លាប់ទាំង ២នាក់គួរឲ្យសង្វេកណាស់។

រឿងរាវនេះកើត ឡើងនៅវេលាម៉ោង វេលាម៉ោង២រសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២ ក្នុងទឹកស្រះក្បែរ ជើងភ្នំមានចម្ងាយ ពីផ្ទះប្រហែល៤០០ម៉ែត្រ ស្ថិតនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំភ្នំតូចបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា ក្មេងរង គ្រោះទាំង២នាក់មាន ១/-ឈ្មោះ ជៀម    អេន  ជី ភេទប្រុស អាយុ៦ឆ្នាំ ២/ឈ្មោះសាយ រតនះ ភេទប្រុស អាយុ៦ឆ្នាំ ទាំង២នាក់ជាបងប្អូនជីដូន មួយនិងគ្នា រស់នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ ថានៅមុនពេលកើត ហេតុក្មេងប្រុសទាំង ២នាក់បានឡើងជិៈម៉ូតូទៅ បោកខោអាវនៅ ស្រះទឹកជើងភ្នំជាមួយពូ ពេលទៅដល់ ស្រះទឹកពូបានទុក ក្មេងទាំង២នាក់ចោល ឲ្យនៅចាំ កន្លែងបោកខោអាវ ហើយក៏ត្រឡប់មក ទិញសៀលហាលហូប និងចាក់សាំងម៉ូតូ ពេលត្រឡប់ ទៅវិញស្រាប់តែ ឃើញសពក្មួយ ប្រុស១នាក់អណ្តែត ក្នុងទឹកស្រះ ក៏ចុះស្រង់យកទៅផ្ទះ ចំណែកក្មួយប្រុស១ នាក់ទៀតនឹកស្មាន តែមកផ្ទះវិញហើយ ពេលសួរនាំគ្មាន នរណាបានឃើញ ហើយក៏នាំគ្នា ចុះរាវក្នុងស្រះទឹក ម្តងទៀតក៏ប្រទះឃើញ សពក្មួយប្រុស១នាក់ ទៀតលង់ទឹកស្លាប់ ទាំង២នាក់ ។

សពក្មេងប្រុសទាំង២នាក់ ត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យ តាមប្រពៃណី ទាំងក្តីសោក សង្រេងនិង អាឡោះអាល័យជាទីបំផុត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *