(ខេត្តបន្ទាយមានជ័យ)៖ យុវជនជា ជនជាតិថៃម្នាក់ សតិអារម្មណ៍មិនល្អ បានលោតពីលើ អាគារកាសុីណូក្រោន ជាន់ទី១១បណ្តាល ឲ្យស្លាប់មួយរំពេច។ រឿងរាវនេះកើត ឡើងនៅវេលាម៉ោង ៤ និង ៣០នាទីទាបភ្លឺ ថ្ងៃទី៣ ខែមិនា ឆ្នាំ ២០២២ របស់ហ៊ុន កាសុីណូក្រោន ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន១ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។
កំលាំងជំនាញ ព្រហ្មទណ្ឌបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថាជនរង គ្រោះមាន ឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិថៃ មុខរបរ ជំនួយការទីផ្សារ របស់ក្រុមហ៊ុនក្រោន ។
កំលាំងជំនាញ ព្រហ្មទណ្ឌបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា តាមការសាកសួរ ពីមិត្តភក្រ័ដេកនៅ បន្ទប់ជាមួយ ឈ្មោះភីរ៉ាយ៉ុត វុទ្ធីឃុន ប៉ាវ ភេទប្រុសអាយុ ២៤ឆ្នាំជនជាតិ ថៃ និង ឈ្មោះវង្ស សាវ៉ាន់ផយគង់ ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិថៃ ធ្វើការជាមួយគ្នា រស់នៅខេត្តរឆៈបូរី ប្រទេសថៃបានបំភ្លឺថា ជនរងគ្រោះនៅ យប់កើតហេតុនោះ ជនរងគ្រោះ មានអារម្មណ៍មិន ស្រួលអង្គុយលេង ទូរសព្ទ័តែម្នាក់ឯង ហៅ មិននិយាយស្តី មានអការះមិនដឹងខ្លួន។ លុះនៅវេលាម៉ោង៣ ជាងទៀបភ្លឺពួកគាត់ ដេកលក់ ក្រោយពេលពួក គាត់ដេកលក់ គាត់អត់ដឹងជនរង គ្រោះនោះទៅណាទេ លុះព្រឹកឡើង បុគ្គលិកអាគារ ស្នាក់នៅបានទៅគោះ ទា្វបន្ទប់ហើយសួរ ថាមានបាត់បងប្អូនអត់ ហើយឲ្យមើល រូបថត មើលរួចក៍យំតែម្តង។
កំលាំងជំនាញ ព្រហ្មទណ្ឌបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងបន្តទៀតថា តាមការស្រាវជ្រាវ ឃើញថាសពឈ្មោះ មេសា សយសែង ភេទប្រុស អាយុ១៩ឆ្នាំ ពិតជាស្លាប់ដោយ សារលោតពី លើអគារជាន់ ទី១១ ពិតប្រាកដ សពនេះគ្មានពាក់ ពន្ធ័និងករណីឃាតកម្មនោះទេ ។
សពក្រោយពីកំលាំង ជំនាញធ្វើការពិនិត្យ រួចបានយកទៅតម្កល់ ទុកនៅវត្តបាលិលេយ្យ តាមបញ្ជា លោកព្រះរាជអជ្ញារងលឹម ប៊ុនសុភក្រដើម្បី រងចាំក្រុមគ្រួសារមក ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី នៅស្រុកកំណើត នៅប្រទេសថៃ តែម្តង៕