(ខេត្តបន្ទាយមានជ័យ)៖ ចូលដល់ខែ មិនា ឆ្នាំ ២០២២នេះ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត បានកោះហៅ មនុស្ស៤នាក់ឲ្យចូលខ្លួន បំភ្លឺក្នុងករណីឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់៣ បឹងទន្លេសាបក្នុង ភូមិកំបោនិងភូមិពាម។
១/សាលាដំបូងខេត្ត បន្ទាយមានជ័យ សំនុំរឿងព្រហ្មទណ្ឌ លេខ១០៩ ចុះ ថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ២០២២ លិខិតអញ្ជើញ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យបាន កោះអញ្ជើញ លោក ឃូពៅ ប្រុស អាយុ ៥២ឆ្នាំ ជាអភិបាលស្រុក ព្រះនេត្រព្រះឲ្យចូល ខ្លួនមកកាន់ អយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ ២០២២ វេលាម៉ោង១៤និង ០០នាទីជាកំហិត ដើម្បីធ្វើការសាកសួ អំពីរឿងអ្នកដែលពាក់ព័ន្ធ ការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សាមុីខ្លួនត្រូវមកឲ្យបាន ទាន់ពេលវេលានិងយក លិខិតផ្សេងៗដែលទាក់ ទងនិងរឿងខាង លើមកជាមួយផង ប្រសិនបើមាន។
២/លោកកើត វណ្ណារ៉េតបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ចំណែកលោក មាសហឹក ប្រុសអាយុ៦៦ឆ្នាំ ជាមេឃុំប្រាសាទ ចូលមកកាន់អយ្យការ អមសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ វេលាម៉ោង១៤.០០នាទី ដើម្បីធ្វើការសាកសួ អំពីរឿងអ្នកដែល ពាក់ព័ន្ធការឈូស ឆាយទន្ទ្រានដី ព្រៃលិចទឹកនៅ ក្នុងតំបន់ ៣បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សាមុីខ្លួនត្រូវមកឲ្យ បានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង និងរឿងខាងលើមក ជាមួយផងប្រសិនបើមាន។
៣/លោក ហេងកេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបន្ទាយមានជ័យ បានឃើញសំនុំរឿង ព្រហ្មទណ្ឌលេខ ១១៧៤ចុះថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២១ បានឃើញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យសើប សួរបន្ថែមលេខ ១០៧៨ អយក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ដែលចោទប្រកាន់ លើឈ្មោះ ហេងហុងភេទប្រុសអាយុ ៦៣ឆ្នាំជាក្រុមប្រឹក្សា ឃុំភ្នំភ្នំលៀប រស់ នៅក្នុងភូមិ ពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីបទជាប់ពាក់ព័ន្ធ ការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រ ភូមិកំបៅ និងភូមិពាមកំពង់ក្រសាំង ឃុំភ្នំលាភ ស្រុក ព្រះនេត្រព្រះ កាលពីកំឡុងឆ្នាំ ២០១៥ដល់ឆ្នាំ២០១៩ រហូតមកដល់សព្វ ថ្ងៃនេះបទល្មើស ព្រហ្មទណ្ឌដែលមាន ចែងឲ្យផ្តន្ទាទោស មាត្រា៩៨ចំណុច១ នៃច្បាប់ស្តីពីជលផល ។
លោក ហេងកេសរោចៅ ក្រមស៊ើបសួរ បង្គាប់ឲ្យឈ្មោះ ហេងហុងចូលមកបង្ហាញ ខ្លួននៅថ្ងៃទី៩ខែមិនា ឆ្នាំ ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីសួរចម្លើយ ពីដំណើររឿងឈូស ឆាយទន្ទ្រានដីព្រៃលិច ទឹកនៅក្នុងតំបន់ ៣បឹងទន្លេសាប សាមីុខ្លួនត្រូវចូលមក បង្ហាញខ្លួនឲ្យទាន់ ពេលវេលាតាមការ កំណត់ខាងលើ និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងសំនុំរឿង ខាងលើមកជាមួយផង ប្រសិនបើមានក្នុងករណីមិន ចូលខ្លួននិងចេញដីការ បង្គាប់ឲ្យនាំខ្លួនតែម្តង។
៤/លោក ហេងកេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បន្ទាយមានជ័យ បានឃើញសំនុំរឿង ព្រហ្មទណ្ឌលេខ ១១៧៤ចុះថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២១ បានឃើញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យសើប សួរបន្ថែមលេខ ១០៧៨ អយក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ ដែលចោទប្រកាន់លើ ឈ្មោះរើនជិត ប្រុសអា៥៦ឆ្នាំ ពីបទជាប់ពាក់ព័ន្ធ ការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រភូមិ កំបៅនិងភូមិពាម កំពង់ក្រសាំង ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ កាលពីកំឡុងឆ្នាំ ២០១៥ដល់ឆ្នាំ២០១៩ រហូតមកដល់សព្វថ្ងៃ នេះបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទា ទោសមាត្រា៩៨ ចំណុច១នៃច្បាប់ ស្តីពីជលផល។
លោក ហេងកេសរោ ចៅក្រមស៊ើបសួរ បង្គាប់ឲ្យឈ្មោះ រើនជិត រស់នៅក្នុងភូមិ ក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចូលមកបង្ហាញ ខ្លួននៅថ្ងៃទី១០ ខែមិនាឆ្នាំ ២០២២ វេលាម៉ោង២ និង៣០នាទីរសៀល ដើម្បីសួរចម្លើយ ពីដំណើររឿងឈូស ឆាយទន្ទ្រានដីព្រៃលិច ទឹកនៅក្នុងតំបន់ ៣បឹងទន្លេសាប សាមីុខ្លួនត្រូវចូល មកបង្ហាញខ្លួនឲ្យទាន់ ពេលវេលាតាមការ កំណត់ខាងលើនិង យកលិខិតផ្សេងៗ ដែលទាក់ទងនិង សំនុំរឿងខាងលើ មកជាមួយផងប្រសិន បើក្នុងករណីមិន ចូលខ្លួននិងចេញដីការ បង្គាប់ឲ្យនាំខ្លួនតែម្តង។
គួរបញ្ជាក់ផងដែរថា កន្លងមកដីរដ្ឋដែល មានទំហំ ៦០ហិកតា ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀបនិង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមមនុស្ស ១ក្រុម ឃុបឃិតគ្នាឈូស ឆាយយកលក់ជា លក្ខណៈប្រព័ន្ធ ក្នុងនោះមាន អភិបាលស្រុក មេឃុំភ្នំលាភ ក្រុមប្រឹក្សាឃុំ ។
ព្រោះគេដឹងបានថាថ្មីៗ នេះសមត្ថកិច្ចជំ នាញបានចុះសើប អង្កេតយ៉ាងយកចិត្ត ទុកដាក់នៅចំណុច ភូមិសាស្ត្រ ឃុំភ្នំលៀបនិង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ក្រុមជំនាញបានរកឃើញ ពួកឈ្មួញឈូសឆាយ ដីក្នុងនោះមានឈ្មោះ លោក អែម ណុយ មេឃុំភ្នំលាភ លួចដុតកាប់រុករាន ដុតទន្ទ្រាន ឈូសឆាយ ហ៊ុព័ទ្ធយក ដីរដ្ឋធ្វើជាកម្មសិទ្ធិ ខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សាជួល ឲ្យគេធ្វើខ្លះ ជាប្រព័ន្ធ ក្នុង តំបន់៣មាន ចំនួន៦០ហិចតា ក្រោយពីសមត្ថកិច្ច ជំនាញរកឃើញហើយ នៅថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យហើយ ចោទពីបទ កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹករបស់ រដ្ឋលក់ជាប្រព័ន្ធ ក្នុងសំណុំរឿង ព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលា ដំបូងខេត្តបន្ទាយមានជ័យ ។ជាប់ពាក់ព័ន្ធនិង ព្រៃលិចទឹកយក ដីរដ្ឋក្នុង តំបន់៣ ចំពោះ លោក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ ដែលពាក់ព័ន្ធ និងដីរដ្ឋនោះដែរនៅកំពុង តាមដានបន្ត។
សំណុំរឿងល្មើស ដែលលោក អែម ណុយ មេឃុំភ្នំលាភបានកាប់ ទន្ទ្រានយកដីរបស់រដ្ឋ ដែលមានទំហំ ៦០ហិកតា ធ្វើជាកម្មសិទ្ធិ លក់ឲ្យគេនោះ មានចុះហត្ថាលេខា របស់មេឃុំ អែមណុយ មេឃុំភ្នំលាភ និងលោកឃូពៅ អភិបាលស្រុក ព្រះនេត្រព្រះផងដែរ នៅក្នុងតំបន់ ៣ ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។
ក្នុងកិច្ចសន្យាផ្ទេរ សិទ្ធិនិងលក់ផ្តាច់ទៅឲ្យ អ្នកទិញដោយមានការ ចុះហត្ថលេខាបញ្ជាក់ នៅលើកិច្ចសន្យាផ្ទេរសិទ្ធិ និង លក់ផ្តាច់ ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប និងអភិបាលស្រុក ព្រះនេត្រ ព្រះផងដែរ។
ដីទាំង៦០ហិចតានោះ កន្លងមក លោក អែម ណុយ បានយកគ្រឿង ចក្រឈូសឆាយ ព្រៃលិចទឹកតំបន់៣ហើយ លោក ហេង ហុង ក្រុមប្រឹក្សាឃុំជា អ្នករកម៉ូយលក់ដី ទៅឲ្យអ្នកទិញនៅក្នុងពាក្យ បណ្តឹងរបស់ ប្រជាពលរដ្ឋ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ហេង ហុង លក់ដីរបស់រដ្ឋខុសច្បាប់ ដែលមានទំហំ ៦០ហិកតា ដែលបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ក្នុងនោះមានទាំងលោកមេឃុំភ្នំលៀប លោក អភិបាលស្រុក ព្រះនេត្រព្រះផងដែរ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានផ្ញើរសារជា សំលេងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃ លិចទឹក តំបន់ទន្លេសាប ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ។
អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែល បានប្រព្រឹត្ត អំពើខុសទៅនឹងច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួនកសាងបញ្ជូនទៅតុលាការសម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ៕