(ខេត្តរតនគិរី)៖ ខណៈរាជរដ្ឋាភិបាល កំពុងចំណាត់ ការរឿងព្រៃលិចទឹកបឹង ទន្លេសាប ចំណែកឯច្រក ទ្វារព្រំដែនអន្តរ ជាតិអូរយ៉ាដាវ កំពុងដំណើរការ ចេញឈើឡើងវិញ បន្ទាប់ពីផ្អាក់មួយ រយះពេលខ្លី បច្ចុប្បន្ននេះឈ្មួញ កំពុងដឹកឈើប្រណិត ចូលទៅស្រុកយួន យ៉ាងរំភើយដោយមាន ការបើកភ្លើង ខៀវពីអាជ្ញាធរនិង មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត។
ប្រភពព័ត៌មានចេញពី ខេត្តរតនគិរី បានអោយដឹងថាឈ្មួញ គៀងគរកម្មករនិង ប្រជាពលរដ្ឋចូល កាប់ឈើនៅ តំបន់ដែនអភិរក្ស យកមកស្តុកទុក្ខក្នុងចំការ កៅស៊ូ ភូមិមុយ ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគិរីហើយ ដឹកបន្តចេញទៅ ប្រទេសយួនដោយ មានការបើកដៃពី អាជ្ញាធរមន្រ្តីជំនា ញពាក់ព័ន្ធជា ពិសេសលោក វរៈសេនីយឯក កែវ តាយ បានឃុបឃិតជា មួយឈ្មួញឈើ ប្រណិតចាស់ វស្សាឈ្មោះ មករា និងលោក ងួន សុវណ្ណា អតីតមេវរព្រំដែន លេខ៦២៣ ដែលជាដៃគូរកស៊ីល្មើស ច្បាប់ អោយចេញឈើ ទៅស្រុកយួន តាមរថយន្តសាំយ៉ុង ក្នុងមួយថ្ងៃៗមិនក្រោម ៥ទៅ ៦ ឡាននោះទេ។
កាលកន្លងមកទៅ លោកវរៈសេនីយ៍ ឯក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទី និង ជាប្រធានគោលដៅ ត្រួតពិនិត្យបារ៉ាស់ បានផ្តើមអនុញ្ញាតអោយ ឡានដឹកឈើល្មើស ច្បាប់ប្រភទសាំយុង ទៅប្រទេស យួនចំនួន០៧គ្រឿង៣០-១២-២០២ ១ ចំនួន៥គ្រឿងនិងថ្ងៃ៣១-១២- ២០ ២១ ចំនួន ០៦គ្រឿង ហើយកំពុងបន្តចេញជាហូរហែរ ។
អ្នកសារព័ត៌មាន ប្រចាំខេត្តរតនគិរី គ្មានអ្នកណាម្នាក់ ហ៑ានចេញផ្សាយ ឡើយដោយសារខ្លាច ការគំរាម កំហែង ពី អជ្ញាធរសមត្ថកិច្ច ព្រោះមានអ្នកខ្លះ ជាប់គុកមិនទាន់បាន ចេញនិងអ្នកខ្លះទៀតគេ បិទមាត់ស្ងាត់សូន្យដូចគេចុក ។
ដូច្នេះយោងប្រភព ប្រជាពលរដ្ឋដែល ស្រឡាញ់ព្រៃឈើខ្មែរ នៅខេត្តរតនគិរី មានមនសិការ សំណូមពរអោយលោក វរៈសេនីយ៍ឯក ឃឹម ចិត្រា ប្រធានច្រកទ្វារ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ មេត្តាជួយពិនិត្យមន្ត្រី ក្រោមឱវាទ និងសូមអោយមន្រ្តី សមត្ថកិច្ចដែលពាក់ព័ន្ធចូ លរួមថែ រក្សាព្រៃឈើ ដែលជាធនធានសម្បត្តិធម្មជាតិ នៅសល់បន្តិច បន្តួចនេះអោយគង់វង្សផង។ បញ្ហាឈ្មួញដឹកជញ្ជូន ឈើប្រណិតចូលទៅប្រទេស យួន ខាងលើ គេហទំព័រ ប្រម៉ាញ់ជាយដែន យើងខ្ញុំរងចាំនូវការ បកស្រាយពីលោក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទីច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ និងមន្រ្តី ស្ថាប័នជំនាញ ពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕