(ប្រទេសថៃ)៖ ជនអន្តោប្រវេស្ត អត់ច្បាប់ចំនួន១៥នាក់ ត្រូវបានទាហាន ថៃឃាត់ខ្លួន និងបញ្ជូនទៅអោយ អង្គភាពជំនាញអនុវត្ត តាមផ្លូវច្បាប់ បន្ទាប់ពីបានរកឃើញ ពួកគេនាំគ្នាសំងំ នៅក្នុងគំនរស្ពៃបូកូ តាមរយ: រថយន្ត នីសាន់មួយគ្រឿង ក្នុងទិសដៅចូលទៅ ធ្វើការក្នុងប្រទេសថៃ។
ដោយសារតែមាន ការពង្រឹងសន្តិសុខ និងការទប់ស្កាត់បទ ល្មើសឆ្លងដែនគ្រប់ប្រភេទ ទើបនៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងកងរយលេខ១៤ បានសហការជាមួយ កម្លាំងតម្រួតការពារ ព្រំដែន ចេញ ប្រតិបត្តិការឈរជើង នៅលើកំណាត់ផ្លូវអាសុី លេខ១២ ត្រង់ចំណុចភូមិ១ ឃុំដានម៉ែឡ:ម៉ៅ ស្រុកម៉ែសត ខេត្តតាក ភាគខាងត្បូង នៃប្រទេសថៃ។
នៅក្នុងការដាក់ គោលដៅឈរជើងនេះ សមត្ថកិច្ចថៃបាន សង្ស័យទៅលើរថយន្ត នីសាន់មួយគ្រឿង ដែលមានដឹក ថង់ស្ពៃបូកូ ពេញទ្រុងខាងក្រោយ ទើបអោយសញ្ញាបញ្ជា អោយឈប់ដើម្បី ត្រួតពិនិត្យ។
ខណ:ដែលកម្លាំង កំពុងត្រួតពិនិត្យ នៅផ្នែកខាងក្រោយ ក៏ស្រាប់តែឮសម្លេង មនុស្សខ្សិបខ្សៀវ គ្នាដោយភាពភ័យខ្លាច ទើបមានការសង្ស័យ ហើយក៏បានទាញថង់ ស្ពៃចេញពីលើ ក៏បានប្រទះ ឃើញពលករចំណាក ស្រុកជាច្រើននាក់ នៅអង្គុយក្នុងទ្រុង រថយន្តក្រោយគំនរស្ពៃបូកូ ដែលជាសំណាងល្អ មិនមានអ្នកណា ថប់ដង្ហើមស្លាប់។
នៅពេលសមត្ថកិច្ច បញ្ជាអោយចុះពីរថយន្តគេ សង្គេតឃើញថា ពលករសរុប មានចំនួន ១៥ នាក់ ក្នុងនោះប្រុស៨នាក់ ស្រី៦នាក់ និងក្មេង១នាក់ ដែលសុទ្ធសឹងជា ពលករមកពី ប្រទេសភូមា នេះដោយសារ តែបញ្ហាក្រពះ ទើបនាំគ្នាតស៊ូ សំងំទាំងមិនខ្លាចស្លាប់ ដើម្បីចូលទៅរក ការងារធ្វើក្នុង ប្រទេសថៃ។
នៅចំពោះមុខសមត្ថកិច្ច អ្នកបើកបររថយន្ត ដែលជាជនជាតិ ថៃឈ្មោះ ចា រូន អាយុ ៥០ ឆ្នាំ បានសារភាពថា តាមរយ:ទូរស័ព្ទ គឺត្រូវបានគេ ទាក់ទងអោយដឹក ពលករចេញពីចំណិច ប៉ាឡ:ម៉ក់ ត្រង់បង្គោល គីឡូម៉ែត្រលេខ៤៤ ក្នុងស្រុកផុបប្រាក់ ទៅដល់ឃុំម៉ែ.ថ ស្រុកវុាំងចៅ ដោយទទួលបានប្រាក់ ឈ្នួលក្នុង១នាក់ ៥.០០០ បាត។
បច្ចុប្បន្នទាំងអ្នក បើកបររថយន្ត ក៏ដូចជាពលករទាំងអស់ ត្រូវបានបញ្ជូនទៅ អោយមន្ត្រីជំនាញ ហើយដើម្បីអនុវត្តតាមនីតិវិធី ៕