ជិះម៉ូតូលឿនទៅ វ៉ាម៉ូតូ១គ្នាឯងនៅ ពីមុខបណ្ដាលឲ្យ រេចង្កូតទៅបុករថយន្ត នៅខាងស្ដាំដៃ បណ្ដាលឲ្យបុក(ស្លាប់)

(ខេត្តប៉ៃលិន)៖ យោងតាមរបាយ ការណ៍របស់មន្ត្រី រចរាចរណ៍នៃស្នងការ ខេត្តបានឲ្យដឹងថា នៅវេលាម៉ោង ១៤នឹង ០០ នាទី  ថ្ងៃអាទិត្យ ១១រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ  ឆ្នាំ ២០២២មានករណី គ្រោះថ្នាក់ចរាចណ៍កើត ឡើងដោយម៉ូតូ១គ្រឿង ជិះលើផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីលិច ទៅកើត រួចក៏បានវ៉ាម៉ូតូគ្នាឯង នៅពីមុខក៏រេចង្កូតចូល ទៅបុករថយន្ដដឹក ដីនៅខាងស្ដាំដៃ កំពុងតែបើកបរ ពីកើតទៅលិច បណ្ដាល ឲ្យរថយន្តជាន់ហ្វ្រាំង អ្នកជិះម៉ូតូ(ស្លាប់ នៅនិងកន្លែង កើតហេតុតែម្ដង។

ករណីនេះគ្រោះថ្នាក់ស្ថិត នៅចំណុចខាងលិច សាខាកាកបាទក្រហម ស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិអូររអិល  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្ត្រីនគរបាលចរាចរណ៍ ជំនាញនៃស្នងការ ខេត្តបានបន្តថា ករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើបណ្ដាល ឲ្យអ្នកជិះម៉ូតូស្លាប់)  និងខូចខាតម៉ូតូទាំង ស្រុងនិងរថយន្ដ រងកម្រិតស្រាល។

មន្ត្រីនគរបាលចរាចរណ៍ជំនាញខេត្តបានបន្តថា÷អ្នកជិះម៉ូតូមានឈ្មោះ ហៀត ហាន ភេទ ប្រុស  អាយុ ២៨ ឆ្នាំ មុខរបរ ទាហាន មានទីលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេខេត្តប៉ៃលិនជិះម៉ូតូម៉ាកអាសង់ឌ្រីមសេរីឆ្នាំ២០២១ ពាក់ផ្លាកលេខបាត់ដំបង 1AN-2551  (ស្លាប់)(ម៉ូតូខាងលើនេះបង់រំលោះគេទេ)។

អ្នកបើកបរ រថយន្ដមានឈ្មោះ ឡង ចាន់ថេត ភេទ ប្រុស  អាយុ ២៥ឆ្នាំមានមុខ របរជាអ្នកបើក រថយន្តដឹកដី បេីកបររថយន្តម៉ាក ហីយិនដាយពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7032។ (ឃាត់ខ្លួនបាន) នៅករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ នេះបណ្ដាលមកពីម៉ូតូ មិនគោរពច្បាប់ ចរាចរណ៍ជិះម៉ូតូ ចូលផ្លូវអត្ថភាព បណ្ដាលឲ្យទៅបុក រថយន្តកំពុងបើកបរ។

មន្ត្រីនគរបាល ចរាចរណ៍ខេត្តបានបន្តទៀតថា បច្ចុប្បន្ន សាកសពត្រូវបាន សមត្តកិច្ចជំនាញ នៃស្នងការបានប្រគល់ទៅ ឲ្យសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ  ចំណែករថយន្តនិង អ្នកបើកបររថយន្ត និងម៉ូតូត្រូវបានកម្លាំង នគរបាលចរាចរណ៍ខេត្ត យកទៅរក្សារទុក ដើម្បីចាត់ការទៅ តាមនីតិវិធីនៃច្បាប់។ ដោយ លោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *