កាស៊ីណូ ដែលស្ថិតនៅច្រក ព្រំដែនកម្ពុជា វៀតណាម ក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង  បើកអោយប្រជាពលរដ្ឋ ខ្មែរចូលលេងយ៉ាង ពពាក់ពពូន…

(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋកំពុង តែមានការព្រួយ បារម្ភជាខ្លាំងខណៈពេល ទីតាំងបើកសង្វៀនជល់មាន់ ក្នុងកាស៊ីណូ{casino HoTel HeRo 777} មួយកន្លែងដែល ស្ថិតនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងតែបើកអោយ ពលរដ្ឋខ្មែរ ចូលទៅលេងពពាក់ពពូន នាំគ្នាលេងល្បែងស៊ីសង «ជល់មាន់ អាប៉ោង យូគឺ» យ៉ាងគឃ្លើន បែរជាអាជ្ញាធរមូលដ្ឋាន ស្រុកនិងខេត្តព្រៃវែង គ្មានវិធានការបង្ក្រាបទៅវិញ។

បើតាមប្រភពពី ពលរដ្ឋបានឲ្យដឹងថា កាស៊ីណូទាំងនេះ បានបើកទទួលភ្ញៀវ គ្រប់មជ្ឈដ្ឋាន ជាពិសេសគឺ សម្បូរដោយប្រជាពលរដ្ឋខ្មែរ ចេញចូលដូចទៅ ផ្សារទិញត្រីនិងបន្លែ ដោយគ្មានការខ្លាច ញញើតច្បាប់បន្តិច សោះឡើយ។

ប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មាន អោយអង្គភាពសារព័ត៌មាន យើងអោយដឹងទៀតថា មានទីតាំងល្បែងស៊ីសង កាស៊ីណូ ខាងលើ នេះដោយមិនទាន់ មានសមត្ថកិច្ចនៅក្នុ ងមូលដ្ឋានហ៊ានចុះធ្វើការ បង្ក្រាបប្រជាពលរដ្ឋខ្មែរ មិនអោយចូលលេងនោះទេ ។

បែជាបើកដំណើរការ ទទួលជនញៀនល្បែង យ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង សម្បូរទៅ ដោយប្រជាពលរដ្ឋ ខ្មែរចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធ ថ្នាក់មូលដ្ឋានសម្ងំ ស្ងៀមគ្មានវិធានការ ទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែល រស់នៅនៅតំបន់នោះ បានលួចបង្ហើប ប្រាប់សារព័ត៌មាន ទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាង ស្រស្រាក់ស្រស្រាំ ដោយពួកគាត់ មានការភ័យខ្លាច ចំពោះសុខទុក្ខរបស់ គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពល រដ្ឋជាមិនខាន» ល្បែងជាដើមចមនៃការ បង្កបង្កើតបទល្មើស ក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋរូបនោះបន្តថា ទីតាំងល្បែងស៊ីសង ខាងលើនេះ ប្រហែលជាមាន បុណ្យបារមីខ្ពស់ ទើបអាចបំបាំង កាយមិនឲ្យសមត្ថកិច្ច ថ្នាក់មូលដ្ឋានមើល ឃើញប្រជាពលរដ្ឋរ វបស់ខ្លួនចូលទៅ លេងឬក៏ត្រូវដង ត្រូវផ្លែគ្នាហើយ បានជាសម្ងំស្ងៀម មិនមានវិធានការ ចុះបង្ក្រាប។

ពិសេសកាលពីពេលថ្មីៗ នេះក្រសួងសុខាភិបាល បានចេញសេចក្តី ប្រកាសព័ត៌មាន មួយជូនប្រជាពលរដ្ឋ ទូទាំងប្រទេសថា សូមមានការប្រុង ប្រយ័ត្នចំពោះជំងឺកូវីត-១៩ ទើបនឹងបំឡែង ខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំង ល្បែងស៊ីសងមួយ នេះហាក់មិនញញើត នឹងមិនគោរពតាម សារាចរណែនាំ របស់ រាជរដ្ឋាភិបាល នឹងក្រសួងសុខាភិ បាលនោះ ឡេីយ ។

សូមរំលឹកថា កន្លងមកសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជា ឲ្យមន្ត្រីនគរបាល ពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ ល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។

តើលោក សេង ហ៊ាង អធិការស្រុក ព្រះស្តេច អាចអនុវត្តតាមបទ បញ្ជារនៃចំណុះក្រសួង មហាផ្ទៃបានដែលរឺទេ ឬនៅតែផ្គើន អោយប្រជាពលរដ្ឋ ចូលលេងរាល់ថ្ងៃ ដោយមិនទប់ស្កាប់។

ប្រជាពលរដ្ឋនិង មហាជនជាច្រើន ស្នើរសុំលោក ព្រុំ សន្ធូរ ស្នងការនគរ បាលខេត្តព្រៃវែងគួរ តែចាត់មន្ត្រីជំនាញចុះ ត្រួតពិនិត្យនិងធ្វើ ការបង្ក្រាបល្បែងស៊ីសង ខាងលើនេះផងទាន ដើម្បីធានាបាន សន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ នឹងឲ្យស្របតាមគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់ ក្រសួងមហាផ្ទៃ។

ជាពិសេសប្រជាពល រដ្ឋស្នើសុំឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រៃវែងគួរតែចាត់ មន្ត្រីជំនាញគណៈ បញ្ជាការឯកភាព ខេត្តចុះពិនិត្យនិងធ្វើការ បង្ក្រាបដើម្បីចូលរួម គោរពនិងការពារកុំឱ្យ មានការរីករាល ដាលពីជំងឺ(កូវីដរឺអូមេក្រុង) !!ហើយប្រជាពលរដ្ឋ សង្ឃឹមថាទីតាំងល្បែង ស៊ីសងខាងលើនឹង ធ្វើការបង្ក្រាបបាន ជាក់ជាមិនខានក្រោ មការយកចិត្ត ទុកដាក់ពីឯកឧត្ត មអភិបាលខេត្ត ដោយមិនឱ្យប្រជា ពលរដ្ឋដាក់ការសង្ស័យ ទៅលើអាជ្ញាធរខេត្តព្រៃវែង មានការឃុបឃិតនិង បើកភ្លើងខៀវឡើយ។ (វគ្គ១)

ជុំវិញការចុះផ្សាយ ខាងលើនេះ ក្រុមការងារអង្គ ភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ

You might like

Leave a Reply

Your email address will not be published. Required fields are marked *