(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ មកថាល្បែងស៊ីសង ខុសច្បាប់ប្រភេទ《ហ្គេមបាញ់ត្រី》មួយកន្លែង កំពុងប្រមូលផ្ដុំមនុស្ស មកលេងយ៉ាង ពពាក់ពពូនគ្នា ខណៈអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ ព័ន្ធគ្មានការបង្រ្កាប ដែលទីតាំងនេះស្ថិត នៅផ្លូវលេខ ២៧១ ភូមិទី៥ឫក៌ ហៅភូមិក្រោមស្ពាន” ក្រោមស្ពានស្ទឹងមាន ជ័យទៅលិច ស្ថិតនៅប៉ុស្តិ៍ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ។
ប្រភពពីប្រជាលរដ្ឋ នៅជិតទីតាំងបានឲ្យ ដឹងថាជារៀងរាល់ថ្ងៃឃើញ មានមនុស្សមកចូលេង យ៉ាងពពាក់ពពូន ដោយមិនខ្លាចពីការ ឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បំលែងខ្លួនថ្មី អូមីក្រុងនោះឡើយ ហេតុដូចនេះហេីយ ទើបប្រជាពលរដ្ឋ ទទូចស្នេីសុំឲ្យអាជ្ញាធរ មូលដ្ឋានក៏ដូចជាសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ទាំងអស់ជួយមាន វិធានការក្នុងការបង្ក្រាប ទីតាំងល្បែងស៊ី សងហ្គេមបាញ់នេះផង ទាន ដេីម្បីចូលរួម បង្កា រ ទប់ស្កាត់ នៃការឆ្លងរីករាល ដាលជម្ងឺកូវីដ-១៩ ប្រភេទបំលែង ខ្លួនថ្មី អូមីក្រុង ។
ទីតាំងបនល្បែង អស់ទាំងនេះសុទ្ធតែបង្កើត ឲ្យមានបទល្មើសដូចជា លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជា ពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម សូម លោក អភិបាលខណ្ឌ នឹង អាជ្ញាធរ ពាក់ព័ន្ធ មេត្តាសហការ ដើម្បីឈានទៅដល់ ការលុបបំបាត់នូវ ទីតាំងល្បែងស៉ីសង ទាំងអស់នេះផងទាន។
សូមបញ្ជាក់ថាក្នុង ពិធីជំនួបសំណេះ សំណាល ជាមួយប្រធាន ក្រុមប្រឹក្សាសង្កាត់ ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញបាន ដាក់បទបញ្ជាទៅ សមត្ថកិច្ចក៌ដូច អាជ្ញាធរមូលដ្ឋាន ខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសង ខុសច្បាប់និងគ្រឿង ញៀនឲ្យអស់។
សូមរំលឹកថា កន្លងមកសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជា ឲ្យមន្ត្រីនគរបាល ពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវ តែបង្ក្រាបរាល់ល្បែង សុីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។
ប្រជាពលរដ្ឋសំណូម ពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាល ខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនគរបាល ខណ្ឌមានជ័យ មានវិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់《ហ្គេមបាញ់ត្រី》នេះផងទានឲ្យស្របតាម គោលនយោបាយ ភូមិ សង្កាត់ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ៕