សម្តេចក្រឡាហម ស ខេង ផ្តាំផ្ញើដល់មន្ត្រី ច្រកទ្វារអន្តរប៉ោយប៉ែត ឣោយមានការទំនាក់ ទំនងល្អជាមួយច្រក ឈមភាគីថៃក្នុង ការនាំទិញចេញចូល

(ខេត្តបន្ទាយមានជ័យ)៖ សម្តេចក្រឡាហម ស ខេង បានផ្តាំផ្ញើដល់មន្ត្រី ច្រកទ្វារអន្តរប៉ោយប៉ែត ឣោយមានការ ទំនាក់ទំនងល្អជា មួយច្រកឈមភាគី ថៃក្នុងការនាំទិញ ចេញចូលដែលលើក ឡើងក្នុងឱកាស ដាក់សម្ពោធដាក់ អោយប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ ត្រួតពិនិត្យច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត។

ក្នុងឱកាសដាក់សម្ពោធ អោយប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត(កម្ពុជា.ថៃ )ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព សម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយកឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំបណ្តារ ក្រសួងជាច្រើនរូបទៀត។

សម្តេចក្រឡាហម ស ខេង បានមានប្រសាសន៍ថា ថ្ងៃនេះត្រូវបានដាក់ សម្ពោធអោយប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត (កម្ពុជា.ថៃ) ខេត្តបន្ទាយមានជ័យ ដើម្បីអោយមន្ត្រី ជំនាញចូលធ្វើការងារ ក្នុងការិយាល័យថ្មីចាប់ ដំណើរការចាប់ពី ពេលនេះតទៅហើយត្រូវ មានការចូលរួមថែ រក្សាអោយបានល្អ។

សម្តេចក្រឡាហមបានមាន ប្រសាសន៍ផ្តាំផ្ញើដល់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងលឹក ខេត្តស្រៈកែវប្រទេសថៃ ត្រូវចេះទំនាក់ទំនង ល្អផ្នែកសេដ្ឋកិច្ចទំនិញ ចេញចូលរវាងប្រទេស ទាំងពីរជាប់ព្រំដែន អោយដំណើរការល្អ និងមាននិរន្តភាព។

សម្តេចក្រឡាហម ស ខេង បានណែនាំដល់អាជ្ញាធរ ខេត្តជាប់ជាយដែន ត្រូវបង្កើនការយក ចិត្តទុកដាក់ទប់ស្កាត់ បទល្មើសលួចឆ្លងដែន ទំនិញគេចពន្ធ ពលករចំណាក់ស្រុក ខុសច្បាប់គេចវេស ធ្វើចត្តាឡីស័កត្រូវទប់ ស្កាត់អោយបានការពារ សុវត្ថិភាពប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់កូ វីដ.១៩មិនអោយរីក រាលដាលក្នុងសហគមន៍ នៅពេលដែលរាជរដ្ឋាភិ បាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រៈរាជាណាចក្រកម្ពុជា បានខិតខំយកចិត្ត ទុកដាក់ការពារនិងទប់ ស្កាត់ដោយប្រជាពល រដ្ឋកម្ពុជាទទួលបានការ ចាក់វ៉ាក់សាំង ការពារកូវីដ.១៩គ្រប់ៗគ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *