២នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ ស្រាល ក្នុងឧបត្បិហេតុ គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ២គ្រឿង

(ខេត្តកំពត)៖ យ៉ាងហោចណាស់ ក៏មានមនុស្ស ២នាក់បានស្លាប់ និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងឧបត្បិហេតុ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ ដែលបង្កឡើងដោយ រថយន្តកាមរីបា ឡែនពណ៌ស មួយគ្រឿងបុករះ ម៉ូតូ២គ្រឿង និងរថយន្តប៉ូលិស១គ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅ វេលាម៉ោង៩និង ០៣នាទី ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២  ត្រង់ចំណុចផ្លូវ ចាក់បេតុងថ្មី ឆ្ពោះទៅវត្តភ្នំស ស្ថុិតក្នុងភូមិ កំពង់ត្រាចទី១ ឃុំកំពង់ត្រាច ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បាននិយាយថា មុនពេលបង្កហេតុ គេឃើញរថយន្តម៉ាកកាមរី បាឡែនពណ៏ស ១គ្រឿងបោះពួយយ៉ាង លឿនក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុច គ្រោះថ្នាក់រថយន្ត បង្កបានរេចង្កូត ទៅបុករះម៉ូតូដែលបើក បរស្របទិសគ្នាពីរគ្រឿង និងបន្តទៅបុករថយន្ត ប៉ូលិសដែលចត ទុកនៅចិញ្ចើមផ្លូវ រួចរថយន្តបង្កក៏ ក្រឡាប់ផ្ងារកង់ ឡើងលើគំនរថ្ម បណ្តាលឱ្យ មានមនុស្សស្លាប់ និងរងរបួសដេក រដូករណែល ពេញផ្លូវតែម្តង។

ប្រភពដដែលបាន បញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ ក្នុងករណីគ្រោះថ្នាក់ខាង លើមានឈ្មោះ៖ ១-ឈ្មោះ គាន់ យ៉ាន ភេទស្រី អាយុប្រហែល ជាង៣០ឆ្នាំ(ស្លាប់) មានទីលំនៅភូមិ ព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ,២-ឈ្មោះ រ៉ន ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ(ស្លាប់) មានទីលំនៅ ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំណែកអ្នករងរបួសធ្ងន់ ស្រាល មិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយ ខណៈសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យបង្អែកស្រុក។ ដោយឡែកអ្នកបើក បររថយន្តបង្កត្រូវបាន អ្នកភូមិអះអាងថា  ជាមនុស្សសតិមិនគ្រប់ ដោយខណៈនេះត្រូវ បានសមត្ថកិច្ចឃាត់ ខ្លួនបានហើយ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរ ពេទ្យបង្អែកដឹកបញ្ជូនទៅ ឱ្យក្រុមគ្រួសារដើម្បី រៀបចំធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *