ចាស់ៗជរាគ្មានទីពឹង បានមកទទួល ប្រាក់ឧបត្ថម្ភ ប្រចាំខែ ពីមូលនិធិចាស់ជរា របស់ឯកឧត្តមអ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ

(ខេត្តប៉ៃលិន)៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ នាព្រឹក ថ្ងៃទី០៥ ខែមីនា  ឆ្នាំ ២០២២  បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួល ប្រាក់ឧបត្ថម្ភប្រចាំខែ មីនា ពីក្រុមការងារ របស់មូលនិធិ។

ឯកឧត្តម បាននាំមកនូវបណ្តាំ ផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកជំទាវ បានស្រីមុំ ប្រធានមូលនិធិ ចាស់ជរាខេត្តប៉ៃលិន និងឯកឧត្តម អុី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តប៉ៃលិន  ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯកឧត្តម តែងតែគិតគូពី សុខទុក្ខរបស់ប្រជា ពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅ ទូទាំងខេត្តប៉ៃលិន។

ឯកឧត្តមតំណាងរាស្ត្រ បានលើកឡើងថា មូលនិធិនេះបាន បង្កើតឡើងក្នុង គោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាព អាចចេញទៅប្រកបមុខ របរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជា ការជួយ លើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំ សុខភាពលោកយាយ លោកតា ដោយមិនប្រកាន់ បក្សពួក និង និន្នាការនយោ បាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។

ឯកឧត្តមក៏បាន អំពាវនាវដល់ ដល់លោកយាយ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍ នូវវិធានចាំបាច់នានា របស់រាជរដ្ឋាភិបាល។

លោកយាយ លោកតា ដែលបានទទួលប្រាក់ ឧបត្ថម្ភពីមូលនីធីចាស់ ជរានាពេលនេះ បានថ្លែងអំណរ គុណយ៉ាងជ្រាល ជ្រៅចំពោះលោកជំទាវ ប្រធានមូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃបានធូស្រាល មួយកម្រឹតផងដែរ។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់ លោកយាយ លោកតា ក្រុមការងារមូល និធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យ តំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦១នាក់ដោយ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *