(ខេត្តបាត់ដំបង)៖ បុគ្គលិកអង្គការ អប់រំផ្លូវចិត្តម្នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែង ខណ:ដែលកំពុង ចុះធ្វើការនៅតាមភូមិ ហើយត្រូវជនល្មើស ម្នាក់ដែលមានចិត្ត ចង្អៀតចង្អល់ទាញ ពូថៅកាប់ឡើង សុសសាច់។
ការណីឃាតកម្មគិត ទុកជាមុននេះ បានកើតឡើង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង ៣០នាទីនៅចំណុចក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបង្កឡើងដោយជន សង្ស័យឈ្មោះ មាស ហុកភេទប្រុស អាយុ៤៨ ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាព យកពូថៅ កាប់ទៅលើជនរង គ្រោះឈ្មោះ ឡៅ លុនភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មាន មួយបានបញ្ជាក់ថា កន្លងមកជនរងគ្រោះ ដែលជាបុគ្គលិកអង្គការ TPOជាអង្គការអប់រំផ្លូវចិត្ត បានចុះទៅកាន់ផ្ទះ ជនល្មើស២លើក រួចមកហើយ ក្នុងគោលបំណង ធ្វើការអប់រំ ដោយសារតែគ្រួសារ នេះមានការចង្អៀត ចង្អល់(មនុស្សឆ្វេង) មិនអោយកូនស្រីបាន ទៅសាលារៀន ដូចក្មេងដទៃ។ ប្រភពដដែលបានបន្តថា បើទោះបីជាបុគ្គលិកអង្គ ការខំពន្យល់ ណែនាំ និងព្យាយាមអប់ រំផ្លូវចិត្តយ៉ាងណាក៏ ដោយក៏ជននេះ នៅតែមានះមិន ព្រមស្តាប់ដែរ។
លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូល ទៅម្តងទៀត ប៉ុន្តែត្រូវបានជន ល្មើសទាញពូថៅ កាប់លើរាងកាយ ពេញខ្លួនរហូតស្លាប់ នៅនិងកន្លែង ដោយជនរងគ្រោះ រងរបួសត្រង់ស្មង ជើងខាងស្តាំ១កន្លែង សៀតផ្កាខាងស្តាំ១ កន្លែងចង្កា១កន្លែង ក.១កន្លែង លើស្មាខាងស្ដាំ២កន្លែង ថ្ពាល់ខាងឆ្វេង១កន្លែង និងក្បាលពីក្រោយ ចំហៀងខាងស្ដាំ១កន្លែង។
ក្រោយពេលទទួលពាក្យ បណ្ដឹងរួចកម្លាំងអធិការដ្ឋាន នគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាប ឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ ហើយយកមកសាក សួរតែម្តងដោយករណី នេះកំលាំងកំពុងកសាង សំណុំរឿង ដើម្បីបញ្ជូន តាមនីតិវិធីច្បាប់ ៕