(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍តាម បទបញ្ជារណែនាំ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៤ ខែមិនាឆ្នាំ២០២២ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនៃ អធិការរដ្ឋាន នគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំង អន្តរាគមន៍ផ្ទាល់ រួមទាំងកម្លាំង នគរបាលប៉ុស្តិ៍ទាំង៥ នៃអធិការនគរបាល ស្រុកភ្នំព្រឹក បានចុះល្បាតតាម គោលដៅសំខាន់ៗ ដើម្បីរក្សា ធានាការពារសន្តិសុខ សុវត្ថិភាព ជាពិសេស តំបន់ដាច់ស្រយាល ជៀសវៀងមានបទល្មើសកើតឡើងជាយថាហេតុ ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ដើម្បីរក្សា សុវត្ថភាពនិងសុន្តិសុខ ជូនប្រជាពលរដ្ឋ ដោយមានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបងផង កម្លាំងនគរបាល ស្រុកភ្នំព្រឹកទាំងអស់ ត្រូវអនុវត្តន៍ចុះ ល្បាតតាមគោលដៅ ដើម្បីរក្សាសុវត្ថភាព សន្តិសុខជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសទីដាច់ស្រយ៉ាល។
លោកអធិការស្រុកភ្នំព្រឹករូមនេះបានបន្តរទៀតថាដើម្បីរក្សាសុវត្ថភាពនិងសន្តិសុខជូនប្រជាពលរដ្ឋកម្លាំងនគរបាលស្រុកភ្នំព្រឹកត្រូវតែធ្វើការអនុវត្តន៍ចុះល្បាតតាមគោលដៅជាប្រចាំមិនអោយមានការចន្លោះប្រហោងនោះឡើយ។
ក្នុងនោះផងដែរកម្លាំង នគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការណែនាំ ប្រជាពលរដ្ឋតាមនិង តាមទីប្រជុំជនអោយ អនុវត្តន៍តាមសេចក្តី ណែនាំរបស់ក្រសួង សុខាភិបាលនូវ៣កុំ និង៣ការពា ដើម្បីទប់ស្កាត់ការរីក រាលនូវជំងឺកូវិដ១៩ ប្រភេទថ្មី (អូរមេក្រុង) ចូលក្នុងសហគមន៍ជា ពិសេសក៏បានដាស់ តឿនប្រជាពលរដ្ឋ ដែលមិនទាន់បាន ចាក់វ៉ាក់សាំងការពារ ជំងឺកូវិដ១៩ ត្រូវប្រញ៉ាប់ទៅ ចាក់វ៉ាក់សាំងកូវិដ១៩ អោយបានគ្រប់ៗគ្នា៕