ភ្លើងឆេះព្រៃបានកំរាម កំហែងដល់រោង ចក្រថាមពលនុយក្លេអ៊ែរ កូរ៉េខាងត្បូង និងបំផ្លាញផ្ទះជាច្រើនខ្នង

(បរទេស)៖ កាលពីថ្ងៃសុក្រ ទី៤ ខែមិនា ឆ្នាំ២០២២ នៅតំបន់ឆ្នេរភាគខាងកើត មានភ្លើងឆេះព្រៃ បានបំផ្លាញផ្ទះយ៉ាងតិច ៥០ ខ្នង និងបង្ខំឲ្យ មនុស្សរាប់ពាន់នាក់ ជម្លៀសចេញខណៈ វាបានក្លាយជាភ្លើង ឆេះព្រៃដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលមួយទសវត្សរ៍។

សេចក្ដីរាយការណ៍ក្នុ ងស្រុកក្នុង ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ភ្លើងបានចាប់ផ្តើម នៅលើផ្លូវក្បែរ ភ្នំមួយក្នុងតំបន់ Uljin ខេត្ត North Gyeongsang ចម្ងាយប្រហែល ៣៣០គីឡូ ម៉ែត្រភាគអាគ្នេយ៍នៃទី ក្រុងសេអ៊ូល នៅម៉ោង ១១និង១៧ ព្រឹកថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ហើយបានរាល ដាលដល់តំបន់ ជុំវិញកំពូលភ្នំ។

ភ្លើងបានរាលដាល ទៅភាគខាងជើង ដល់ទីក្រុង Samcheok ខេត្ត Gangwon នៅពេលរសៀល ដែលជំរុញដោយ ខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។ ឧទ្ធម្ភាគចក្រចំនួន ៣០ គ្រឿង រថយន្តពន្លត់អគ្គីភ័យចំនួន ២៣០ គ្រឿង និងអ្នកពន្លត់ អគ្គីភ័យចំនួន ១១០០ នាក់ ត្រូវបានពង្រាយ។

អាជ្ញាធរបាននិយាយថា ដីព្រៃប្រហែល ៣៣០០ ហិកតា កំពុងគំរាមកំហែង ការខូចខាតត្រូវបានគេប៉ាន់ប្រមាណថាប្រហែល ១៧,២ លានដុល្លារអាមេរិក ប៉ុន្តែទំនងជាកើនឡើង។ ភ្លើងបានរាលដាលដល់ទីក្រុង Samcheok អាជ្ញាធរ កំពុងការពាររោង ចក្រផលិតឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់ប្រទេស ដែលមាន ទីតាំងនៅក្នុងទីក្រុង។

ភ្លើងបានគំរាមកំហែង ដល់រោងចក្រថា មពលនុយក្លេអ៊ែរ Hanul នៅ Uljin ។ ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា ភ្លើងបានទៅដល់របង ខាងក្រៅនៃអគាររោងចក្រ ដែលមានចម្ងាយត្រឹមតែ ១១គីឡូម៉ែត្រពី ប្រភពដើមនៃអគ្គីភ័យ ប៉ុន្តែត្រូវបានគ្រប់គ្រង បាននៅរសៀល ថ្ងៃដដែល។

រដ្ឋាភិបាលបាន ប្រកាសអាសន្ន ដើម្បីចល័តកម្លាំង និងឧបករណ៍ សង្គ្រោះបន្ទាន់ និងការជម្លៀសអ្នកស្រុក។ សេចក្តីប្រកាសបាន ចូលជាធរមាន គិត ត្រឹមម៉ោង ១០យប់ថ្ងៃដដែល៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *