(ខេត្តស្ទឹងត្រែង)៖ កម្លាំង នគរបាល ការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ ដ្ឋា ន នគរបាល ខេត្ត ស្ទឹងត្រែងកាលពី វេលា ម៉ោង០១រំលង អធ្រាត្រ ឈាន ចូល ថ្ងៃទី៥ មីនា ២០២២បានធ្វើការស្ទា ក់ ចាប់ រថយន្ត សាំង យ៉ុង ដឹកឈើ ចំនួន២គ្រឿ ង នៅ ចំណុច ភូមិ ស្រែ បេង ឃុំ អូរ ឬស្សី កណ្ដាល ស្រុក សៀមបូក ខេត្ត ស្ទឹងត្រែង ។
លោក វរសេនីយ៏ទោ ណាត់ អូន នាយរងការិយាល័យ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃស្នង ការដ្ឋានខេត្ត ស្ទឹងត្រែងបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះ បង្ក្រាបក្រុមរថយន្ដ លួចដឹកឈើខាងលើ នេះ មានការចូលរួម ពីកម្លាំងរដ្ឋបាលប៉ុស្តិ កម្លាំងការិយាល័យ ចរាចរណ៏និងកម្លាំង ការិយាល័យនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការខេត្ត។
លោកបន្តថា រថយន្តដឹកបទ ល្មើសព្រៃឈើ ដែលកម្លាំងចាប់ឃាត់បាន មានចំនួន២គ្រឿង ជាប្រភេទរថយន្ដ សាំយ៉ុងពណ៍ស ហើយឈើដែលក្រុម ឈ្មួញលួចដឹកជញ្ជូន នោះជាប្រភេទឈើលេខ២។
បច្ចុប្បន្នរថយន្ដដឹក ឈើទាំងពីរគ្រឿង បានបញ្ជូនមកកាន់ ស្នងការដ្ឋានខេត្តរួច រាល់ហើយ ដើម្បីធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យជំនាញ រដ្ឋបាលព្រៃឈើ ចាត់ការបន្តនិតិវិធីច្បាប់។
លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាល ព្រៃខេត្តស្ទឹងត្រែងបាន អោយដឹងថានៅពេលនេះ ខណ្ឌរដ្ឋ បាលព្រៃឈើមិន ទាន់ទទួលបានឃើញ ខាងការិយាល័យនគរ បាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តបញ្ជូន កំណត់ហេតុនៃការបង្ក្រាប រថយន្ដដឹកបទល្មើសព្រៃ ឈើនៅឡើយទេ ប្រហែលធ្វើ កំណត់មិនទាន់ចប់។
ក្នុងសកម្មភាពចុះ បង្ក្រាបរថយន្ដដឹក បទល្មើសឈើខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងមិនបានឃាត់អ្ន កបើកបររថយន្ដ ដឹកឈើនោះណាម្នាក់ទេ ដោយសារក្នុង ពេលឃាត់បាន អ្នកបើកបរបានបើក ទ្វាររថយន្ដហើយ រត់គេចខ្លួនបាត់ស្រមោល៕