(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់ បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងឱកាស អញ្ជើញកាន់ បិណ្ឌព្រឹកនេះ សម្ដេចតេជោ ហ៊ុ ន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទាន មួយចំនួនទៅប្រគេន ព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធ ជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណី សាសនាខ្មែរ។
ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស និងថវិកាដល់ ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័ក ជាច្រើននាក់ផងដែរ។
ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រី ជាន់ខ្ពស់នៃរាជ រដ្ឋាភិបាល មកប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិនេះនៅ តាមវត្តអារាមនានា យ៉ាងខ្ជាប់ខ្ជួន ។
នៅក្នុងឱកាសដ៏ មហោឡាឬក្សនេះ សម្តេចទាំងទ្វេបាន ឧទ្ទិសសុំឲ្យមគ្គផលដែល កើតចេញពី ការធ្វើបុណ្យថ្ងៃនេះ សូមឲ្យជាតិខ្មែរទាំង មូលបានជួបតែ សេចក្តីសុខក្សេ មក្សាន្តជានិច្ចនិរន្ត ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោម ពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នា ប្រារព្ធធ្វើឡើងមិនដែលអាក់ ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យ កាន់បិណ្ឌ១, បិណ្ឌ២… និងនៅថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។
សម្រាប់បុណ្យភ្ជុំ បិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់ បិណ្ឌចាប់ថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា និងថ្ងៃភ្ជុំបិណ្ឌ ធំនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៩ ៕