កាពិតមន្រ្ដីបរិស្ថាន និងមន្រ្ដីរដ្នបាលព្រៃ ឈើមួយចំនួនជា មេឃ្លោងបំផ្លាញព្រៃឈើ ក្នុងព្រៃសហគមន៍បឹងពែរ

(ខេត្តសៀមរាប)៖  ព្រៃសហគមន៍បឹងពែរ រងការកាប់ឈើយ៉ាង រង្គៀលស្ទើរក្លាយជាវាល !ដោយសារ មានការបើកដៃពី មន្រ្ដីបរិស្ថាននិងមន្រ្ដី រដ្នបាលព្រៃឈើមួយចំនួន ដែលគិតតែប្រយោជន៍ ហ៊ានលក់ ឧត្តមគតិរបស់ខ្លួន ភ្លេចអស់តួនាទី ការព្វកិច្ច ជាអ្នកថែរក្សាការពារ បង្រ្កាប់បទល្មើសព្រៃឈើ តែផ្ទុយទៅ វិញមន្រ្ដីមួយចំនួន ស៊ីប្រាក់ខែរដ្ន បែរជាផ្សំគំនិត បំផ្លាញភោគទ្រព្យធម្មជាតិ បម្រើផលប្រយោជន៍ បុគ្គលទៅវិញ ។

បើតាមសេចក្ដីរាយការណ៍ ពីប្រជាសហគមន៍ អ្នកឃ្លាំមើលបទ ល្មើសព្រៃឈើនិង អ្នកសារព័ត៏មានបានឲ្យដឹងថា ព្រៃសហគមន៍បឹងពែរ នៅចំណុចដកពោធិ៍  ឃុំគោកធ្លោកលើ ស្រុកជីក្រែង ខេត្តសៀមរាប រងការកាប់ ទន្ទ្រានយកឈើ ពីសំណាក់ពលរដ្ឋ ដោយមានការបើក ដៃពីមន្ត្រីបរិស្ថានក្បាលដំរី ដែលមាន ស្នាក់ការនៅក្នុង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបរាប់ ឆ្នាំមកហើយ ទើបតែបែកធ្លាយ ដោយ បង្គាប់អោយម្ចាស់ រទេះដឹកឈើបង់ លុយក្នុង១រទេះ ១៥ម៉ឺនរៀល ថ្នូរទៅនិងការមិនបង្រ្កាប់ ។

កត្តាទាំងនេះហើយ បានជាព្រៃឈើរលាយ ហិចហោចរកមុខ មិនឃើញ មិនខុសពីពាក្យ ចាស់ពោលថា  (មាន់ពងក្នុង ជង្រុកណាស៊ី ស្រូវជង្រុកនោះ) ទង្វើបែបនេះសរ បញ្ចាក់អោយឃើញថា មន្រ្ដីបរិស្ថានមួយ ចំនួនគិតប្រយោជន ផ្ទាល់ខ្លួនជាជាង ប្រយោជន៍សមូហភាព ។

តាមការរៀបរាប់ ពីម្ចាស់រទេះនៅថ្ងៃទី ០២ ខែ មិនាឆ្នាំ ២០២២  បានអោយដឹងថាមុន ពេលចូលទៅ កាប់ឈើក្នុងព្រៃ សហគមន៍បឹងពែរ ត្រូវទូស័ព្ទរាយការណ៍ ប្រាប់មន្រ្ដីបរិស្ថានទៅ តាមវេនជាមុន បើចំវេនអ្នកណា ត្រូវខលប្រាប់អ្នកនោះ បើមិនដូច្នោះទេមិនអោយ ចូលកាប់ឈើនិងមិន អោយដឹកចេញ។

លុះកាប់ឈើរួច លើកដាក់លើរទេះ ត្រូវទូស័ព្ទប្រាប់ពីចំនួន រទេះដែលត្រូវដឹកចេញ ដោយគិតក្នុង១រទេះ ១៥ម៉ឺនរៀល ក្នុងតំលៃអាចចចារបាន រួចហើយវេលុយតាមវីង។

ជាក់ស្ដែងកាលពីថ្ងៃទី ០២ ខែ មិនា ឆ្នាំ២០២២ ម្ចាស់រទេះ បានអះអាងថាបាន រកស៊ីឈើជាង ២០ឆ្នាំហើយ ប៉ុន្ដែចូលទៅ កាប់ព្រៃសហគមន៍ បឹងពែរទើបតែ ២ឆ្នាំ និងបានវេលុយ អោយ លោក ទេព អាង មន្រ្ដីបរិស្ថាន ក្បាលដំរី ចំនួន ៦៩ម៉ឺនរៀលជា ថ្នូរមិនបង្រ្កាប់។

ទទឹមនិងនោះក៏មាន ការរឹះគន់ផងដែរថា លោក ទេព អាង ជាអ្នករកសេដ្ឋកិច្ច អោយលោក ស៊ុន គង់ ប្រធានមន្ទីរ បរិស្ថានខេត្តសៀមរាប ទើបបានជាលោក ស៊ុន គង់ ព្យាយាមការពារ លោក ទេព អាង និងហៅអ្នកការសែត  ប្រជាសហគមន៍ មកបំភ្លឺកាលពី រសៀលថ្ងៃទី០៣ ខែ មិនា ឆ្នាំ២០២២ នៅស្នាក់ការបរិស្ថានទួលខ្សាច់ ពាក់ព័ន្ធនិងចោត ថាមន្រ្ដីបរិស្ថាន ឈ្មោះ ទេព អាង ថាដើរយក លុយពីបទល្មើសដឹកឈើ  !ក្នុងការបំភ្លឺនោះ អ្នកសារព័ត៏មាន បានលើកយកសំ ដីម្ចាស់រទេះព្រមទាំង រូបភាពថតសម្ភាស និង បង្ហាញក្រដាស វីង ដែលបានវេលុយ តាមវីនអោយលោក ទេព អាង ៦៩ម៉ឺនរៀលដែលតាម ការតាមការទាមទា ! តែត្រូវបានគេ ស្ដីបន្ទោសថា មុននិងចូលទៅក្នុង ព្រៃសហគមន៍ម្ដេច មិនសហការជា មួយមន្រ្ដីបរិស្ថាន  ប៉ុន្ដែរ សំដីនេះត្រូវបាន អ្នកសារព័ត៏មាន ច្រានចោលថា បើសហការជា មួយលោក ខ្ញុំមិន អាចរកព័ត៌មានបានទេ ម្លេះ លោកនិងបិតមិ នអោយមានបទ ល្មើសកាប់និងដឹកឈើឡើយ ។

លោក ទេព អាង បានឆ្លើយតបតាមទូស័ព្ទ ដោយទទួលស្គាល់ ថាពិតជាបានពាក់ព័ន្ធ ក្នុងក្រុមរបស់លោក ហើយលោកធ្វើ តាមតែមេល្បាត ឈ្មោះ សែម អោយធ្វើ ! ប៉ុន្ដែររឿងក្រដាសវីង នោះជារឿងកាលពីមុន ចំណែករឿងដែល កើតថ្មីនេះមិនបាន ទទួលលុយទេដោយ សារមិនត្រូវគ្នា ម្ចាស់រទេះកាប់ទំលាប់ឈើអស់  លោកក៏ប្រគល់ឈើនោះ អោយទៅសហគមន៍ ព្រៃធំរក្សាទុក ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប ឆ្លើយតមតាមទូស័ព្ទថា លោក ស៊ីបមិនទាន់ដឹងច្បាស់ទេ បើសិនជាមាន ករណីនេះ យើងនិងបន្ដនិតិវិធីពិ ភាក្សាតទៅទៀត  ដោយលោកមិន បានប្រាប់ ពីចំណាត់ការ និតិវិធីលើមន្រ្ដីបរិស្ថាន របស់លោកដែលពាក់ព័ន្ធ និងការអនុវត្តន៍ខុស ពីតួនាទី រក្សាការពារ និងបង្រ្កាប់បទល្មើស បែរជាឃុបឃិត បង្កើតបទល្មើសព្រៃឈើ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *