(ខេត្តព្រះវិហារ)៖ មានសេក្តីរាយការណ៍ពី ខេត្តព្រះវិហាបាន អោយដឹងថា ក្រុមហ៊ុនភីអិនធី ថាបានប្រើ ប្រាស់រថយន្តប៉ាកុង រថយន្តរ៉េវ និងគោយន្តរាប់ សិបគ្រឿងដើម្បីដឹក ជញ្ជូនឈើចេញពី តំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំង ក្រុមហ៊ុនរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មាន ការឃុបឃិតពី សំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ ព័ន្ធទេនោះ គឺក្រុមហ៊ុនភីអិនធី របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើ នៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូ លទៅទីតាំងក្រុមហ៊ុន យ៉ាងគគ្រឹកគគ្រេង តាមអំពើចិត្តបានឡើយ។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធមិន ត្រូវបណ្តែតបណ្តោយ តទៅទៀតទេ ព្រោះក្រុមហ៊ុនភីអិនធី នេះកំពុងបំពានកាប់ ឈើក្នុងតំបន់ ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។
ប្រភពពីប្រជាពល រដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយ កម្លាំងកម្មករជាច្រើន ក្រុមឲ្យធ្វើសកម្មភាព កាប់ឈើនៅក្នុង តំបន់ស្នូលនៃ ព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាល ដោយគ្មានញញើត អ្វីទាំងអស់។
ប្រភពពីប្រជា សហគមន៍ការពារ ព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេល បច្ចុប្បន្ននេះ ក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារ ឈើនៅក្នុងតំបន់ស្នូល នៃព្រៃឡង់ជាច្រើនទីតាំង។
ទីតាំងដែលកម្មករ ក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀក ឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបាន ក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំង ដីសម្បទានរបស់ខ្លួន ដើម្បីឲ្យក្លាយជាឈើ ស្របច្បាប់យ៉ាងរលូន។
ចំណែកលោក លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារបានអោយ ដឹងតាមរទូរស័ព្ទ ថាលោក មិនទាន់ទទួលបាន ព័ត៌មានទាក់ទង នឹងសកម្មភាពលួចកាប់ ឈើពីសំណាក់ ក្រុមហ៊ុនPNT នោះទេតែទោះជាយ៉ាង ណាលោកនឹង អោយកម្លាំងឧទ្យានុរក្ស របស់លោកចុះទៅពិនិត្យ ជាក់ស្តែងនៅ ទីតាំងខាងលើ មហាជនបានសំណូម ពរដល់ឯកឧត្តមនាយ ឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ សូមមេត្តាជួយមាន វិធានការបង្ការនិង ទប់ស្កាត់នូវការកាប់ បំផ្លាញព្រៃឈើក្នុង ការពារតំបន់ព្រៃឡង់ ឲ្យបាននៅគង់វង្សផងទៀន មហាជនសង្ឃឹមនឹង រង់ចាំមើលនៅចំណាប់ ការកណ្ដាប់ដៃដែកដូច កាលពីរឆ្នាំ២០១៩ ៕