រដ្ឋមន្រ្តីកិច្ចការនារី៖ ស្រ្តីត្រូវដឹងថាសិទ្ធិ របស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិ ទ្ធិទាំងនោះទៅជាន់ លើសិទ្ធិអ្នកដទៃឡើយ

(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ខណ្ឌកំបូល រាជរដ្ឋាភិបាលភ្នំពេញ បានលើកឡើងថា ស្រ្តីត្រូវដឹងថាសិទ្ធិ របស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយក សិទ្ធិទាំងនោះទៅជាន់ លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រី គ្រប់រូបត្រូវដឹងថា សិទ្ធិរបស់ខ្លួននៅ ទីណាខ្លះ អាចទាមទារអ្វីខ្លះ។

ថ្លែងនៅក្នុងពិធី អបអរសាទរខួប លើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា កាលពីវេលា ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ លោកស្រីរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានឱ្យដឹងថា ស្រ្តីពុំមែនមាន សិទ្ធិតែ១ថ្ងៃនៃទិវាសិទ្ធិនារី ៨មីនានោះទេ តាមច្បាប់គឺស្រ្តីមាន សិទ្ធិរហូតដល់ទៅ ៣៦៥ថ្ងៃគឺក្នុង១ឆ្នាំ។ ស្រ្តីមានសិទ្ធិជ្រើសរើស នូវអ្វីដែលពួកគេ ចង់ធ្វើនៅក្នុងជីវិត បំពេញការងារ របស់ខ្លួនទៅតាម ការពេញចិត្ត ដូចជា ការសិក្សារៀនសូត្រ ការបំពេញការងារផ្សេងៗ ធ្វើជាម្ដាយ និងជាភរិយាជាដើម ដែលទាំងអស់ នេះជាសិទ្ធិរបស់នារីគ្រប់រូប។

លោកស្រីបានថ្លែងទៀតថា សិទ្ធិនារី បានមកពីការតស៊ូ មតិរវាងស្រ្តី និងដៃគូនៅក្នុង សង្គមគ្រួសារ ក៏ដូចជាដៃគូនៅ ក្នុងសង្គមការងារ និងដៃគូសង្គមជាតិ មានន័យថាសិទ្ធិរបស់ ស្រ្តីពឹងផ្អែកនៅលើ អ្នកទាំង អស់គ្នាផងដែរ។

លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «ស្រ្តីក៏ត្រូវដឹងថាសិទ្ធិ របស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយក សិទ្ធិទាំងនោះទៅជាន់ លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់ រូបត្រូវដឹងថាសិទ្ធិ របស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ ហើយកុំឱ្យសិទ្ធិ របស់ខ្លួនទៅជាន់សិទ្ធិ របស់អ្នកដទៃឡើយ»។

មួយវិញទៀត សិទ្ធិរបស់ស្ត្រី មនុស្សទូទៅទទួលស្គាល់ ធ្វើម៉េចឱ្យក្រុម គ្រួសាររបស់ខ្លួន សង្គមជាតិរបស់ខ្លួន ទទួលស្គាល់និងមាន ការការពាតាមប្រព័ន្ធច្បាប់ និងតាមប្រព័ន្ធ គោលនយោបាយ។ នេះបើតាមការ បន្ថែមរបស់រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី។

រដ្ឋមន្រ្តីក្រសួងកិច្ចការ នារីបានគូសបញ្ជាក់ថា ហេតុអ្វីបានជា ប្រទេសកម្ពុជា ក៏ដូចជាប្រទេស នៅលើសកលលោករម្លឹក នូវទិវានេះជារៀង រាល់ឆ្នាំ? នោះគឺដើម្បីរម្លឹក ពីការតស៊ូរបស់ជីដូន ព្រោះមានអ្នក ខ្លះបានស្លាប់នៅពេល ធ្វើបាតុកម្មដើម្បី តស៊ូតមតិស្ដីពីសិទ្ធិ នៅក្នុងសង្គមរបស់គាត់ ដើម្បីឱ្យគេទទួល ស្គាល់នូវសិទ្ធិរបស់ស្រ្តី។

អ្វីដែលមនុស្សជំនាន់ ក្រោយទទួលបាន ផលប្រយោជន៍ សិទ្ធិស្រ្តីនាថ្ងៃនេះ គឺបានមកពីការ តស៊ូរបស់ជីដូនរបស់ពួកគេ ហើយពួកគេដឹង ហើយថានៅក្នុង ប្រទេសកម្ពុជា ស្រ្តីទើបតែទទួលបាន ការបោះឆ្នោត នៅ១៩៥៥។ រីឯប្រទេសមួយចំនួនទៀត ទើបតែឆ្នាំ១៩៦០ជាងទេ ដោយឡែក ផលដែលស្ត្រីជំនាន់ ក្រោយទទួលបានថ្ងៃនេះ ក៏ពុំមែនបានន័យ ថាអមតៈនោះដែរ ដូច្នេះទើបស្រ្តីនៅក្នុង ប្រទេសនីមួយៗនៅ លើសកលលោកនេះ សម្រេចចិត្តថាត្រូវ តែអបអរសាទរទិវា អន្តរជាតិនារី ដើម្បីរម្លឹកនូ វការតស៊ូនេះ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីអបអរ សាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ  ស្ថិតក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដោយមានគោល បំណងរំលេចអំពី តម្លៃនៃសមភាព យេនឌ័រ ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រ ជំរុញឱ្យមានការ ចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី និងសុខមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធាន មនុស្សប្រកបដោយ គុណភាព និងប្រសិទ្ធិភាព ស្របតាមកម្មវិធី នយោបាយរបស់រាជ រដ្ឋាភិបាលលើការ អនុវត្តកំណែទម្រង់ស៉ីជម្រៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *