(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តតាម អនុសាស៍ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡា ហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់អគារទីស្នាក់ ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី០១ ខែកម្ភុៈ ឆ្នាំ២០២២ នៅ សាលប្រជុំទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំ ដែនអន្តរជាតិប៉ោយប៉ែត(ថ្មី) ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទែ បានអញ្ជើញដឹក នាំកិច្ចប្រជុំពិភាក្សា ការងារស្តីពីការបែង ចែកបន្ទប់ធ្វើ ការនៅអគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត(ថ្មី)និង អំពីវិសាលភាពនៃ ការគ្រប់គ្រងស្លាប ឆ្វេង-ស្លាបស្ដាំរបស់ ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត តាមសេចក្ដី សម្រេចលេខ ៩៦០ សសរ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពី សំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ធី សាគុណ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបានខេត្ត បន្ទាយមានជ័យ ឯកឧត្ដម យុន លីនណារ៉ូ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភា និងហិរញ្ញវត្ថុ ឯកឧត្ដម អគ្គនាយករង ស្នងការ ស្នងការរងខេត្ត លោកអភិបាលរងខេត្ត អភិបាលក្រុងប៉ោយប៉ែត អធិការ នៃអធិការដ្ឋាន នគរបាលក្រុង ប្រធានទីស្នាក់ការ លោកនាយប៉ុស្តិ៍ សមាជិកចូលរួមសរុបចំនួន ២៦នាក់។
ពិធីបានបញ្ចប់ នៅវេលាម៉ោង ១០និង០០នាទី បន្ទាប់មកឯកឧត្ដម សន្តិបណ្ឌិត និងប្រតិភូអម បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃទីកន្លែង និងឲ្យធ្វើការរុះរើកែ លំអរបញ្ជរចូលប្រទេស គល់ស្ពានមិត្តភាព កម្ពុជា-ថៃ ដែលមានសភាពចាស់ ទ្រុឌទ្រោមចេញដើម្បី លើកស្ទួយសោភ័ណភាព ច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត(ថ្មី) ឲ្យកាន់តែល្អប្រសើរឡើង ។