វង់ល្បែងសុីសងខុស ច្បាប់នៅក្រុងបាវិត ខេត្តស្វាយរៀង បានដំណើរការ យ៉ាងរលួនដោយមិន ប៉ះពាល់សមត្ថកិច្ច ក្នុងមូលដ្ឋាន តែបន្តិចសោះ!

(ខេត្តស្វាយរៀង)៖ យ៉ាងគឃ្លើនមែនដោយ ម្ចាស់ទីតាំងហ៊ានបើក សង្វៀនល្បែងសុីសង ជល់មាន់បៀ  និងអាប៉ោង ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិបាវិត កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  មានឥទ្ធិពលប៉ុណ្ណា ទៅទើបហ៊ានបើក លេងល្បែងតាមទំ នើងចិត្តមិនខ្លាចញញើត អាជ្ញាធរមាន សមត្ថកិច្ចមូល ដ្ឋានធ្វើការបង្ក្រាប! នោះឡើយ!។

បើយោងតាមសេច ក្តីរាយការណ៍ពីពលរដ្ឋ បានឲ្យដឹងនៅរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២-នេះ  ព្រោះថាថ្វីដ្បិតជំងឺ កូវីដ-១៩,, បានកាត់បន្ថយខ្លះៗ ពិតមែនក៏ដោយ ប៉ុន្តែជំងឺ កូវីដ-១៩,, ទើបបម្លែងថ្មី  ឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល ដោយឡែកម្ចាស់ ទីតាំងល្បែងសុីសង ជល់មាន់បៀរ និងអាប៉ោង ខុសច្បាប់មួយកន្លែង ទីតាំងខាងលើនេះ កំពុងប្រមូលផ្តុំបក្ស ពួកជិតឆ្ងាយមកជួបជុំ! បើកលេងល្បែងយ៉ាង ពពាក់ពពូននាំគ្នាស្រែក ហ៊ោកញ្ជ្រៀវយ៉ាងត្រហឹង បង្កឲ្យភ្ញាក់ផ្អើល ដល់ពលរដ្ឋរស់ នៅជិតខាងព្រួយ បារម្ភជាខ្លាំងខ្លាច ឆ្លងរីករាលដាល ជំងឺ កូវីដ-១៩,,ចេញពីពួកអ្នកមក លេងល្បែងនៅ ទីកន្លែងនេះតែ ម្តងម្យ៉ាងទៀតពួក គាត់មានការភ័យ ខ្លាចអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ កើតឡើងដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សាជាដើម។

ប្រភពបានបន្តទៀត ករណីនេះពលរដ្ឋបាន នាំគ្នាដាក់ការសង្ស័យថា ទំនងជា អាជ្ញាធរពាក់ព័ន្ឋ មួយចំនួនក្នុង ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកធ្មេចភ្នែក បើកភ្លើងខៀវឲ្យ ទីតាំងល្បែងសុីសងខុ សច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះហើយ ទើបទីតាំងនេះ ហ៊ានបើកដំណើរការ លេងបានយ៉ាងពពាក់ ពពូនបែបនេះ ហាក់ដូចមិនខ្លាច ញញើតសមត្ថកិច្ចមូលដ្ឋាន បង្ក្រាប់សូម្បីតែបន្តិច!។

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជា ឲ្យមន្រ្តីនគរបាល ពាក់ព័ន្ធក្រោមឱវា ទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការ យោគយល់ឡើយ! ដើម្បីធានាបាននៅ សន្តិសុខសុវត្ថិភាព ដល់ប្រជាពល រដ្ឋរស់នៅឲ្យស្រប តាមគោល នយោបាយភូមិ ឃុំ ឲ្យមានសុវត្តិភាពទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ ចេញដោយក្រសួង មហាផ្ទៃផ្ទុយទៅវិញ ទីតាំងល្បែងសុីសង ជល់មាន់បៀ និង អាប៉ោងខុស ច្បាប់នៅកណ្ដាល ក្រុងបាវិត ខេត្តស្វាយរៀង បើកលេងមិនខ្លាច ញញើតនិងមិនគោរព តាមការណែនាំនូវវិធាន ការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាលបីកុំ បីការពារ ។

ដូច្នេះហើយពលរដ្ឋនាំ គ្នាធ្វើការអំពាវ នាវទៅដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈ អភិបាល ខេត្តស្វាយរៀង សូមជួយពិនិត្យ ភាពជាក់ស្ដែង ជាពិសេស លោកលោកឧត្តម សេនីយ៍ទោ កឹង ឃន ស្នងការនគរ បាលខេត្តស្វាយរៀង មិនគួរមើលរំលងគួរ តែមានវិធានការទប់ ស្កាត់ឬមួយចាត់កម្លាំង ជំនាញចុះធ្វើការបង្រ្កាប! ទីតាំងល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្ត ខាងលើនេះឲ្យ ស្របតាមគោល នយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ ចំណុច របស់ក្រសួងមហាផ្ទៃ ផងទាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *